ទីភ្នាក់ងារសារព័ត៌មាន NourNews បាននិយាយថា កងទ័ពសហរដ្ឋអាមេរិក បានបំផ្លាញទីក្រុងអ៊ីរ៉ង់យ៉ាងហោចណាស់ ១៣ ក្នុងអំឡុងពេលវាយប្រហារថ្មីៗលើសាធារណរដ្ឋឥស្លាម។

យោងតាមរបាយការណ៍ ការវាយប្រហារទាំងនោះ បានកំណត់គោលដៅទីក្រុង Abadan, Ahvaz, Bandar Abbas, Bandar-e Mahshahr, Behbahan, Bushehr, Jask, Dezful, Qeshm, Sirik, Khondab, Khorramshahr និង Andimeshk។

ពុំមានព័ត៌មានអំពីអ្នកស្លាប់ និងរបួសពីការវាយប្រហារតាមអាកាស ត្រូវបានរាយការណ៍នោះទេ។
នាពេលមុននេះ បញ្ជាការកណ្តាលសហរដ្ឋអាមេរិក(US CENTCOM)បាននិយាយថា កងកម្លាំងអាមេរិក បានបើកការវាយប្រហារមួយផ្សេងទៀតប្រឆាំងនឹងគោលដៅនៅក្នុងប្រទេសអ៊ីរ៉ង់៕