តម្លៃ​ប្រេងហក់​ឡើង ៤%​ ខណៈការវាយប្រហារយោធាថ្មី គំរាមកំហែង​ការដឹកជញ្ជូន នៅច្រកសមុទ្រ Hormuz

2026/07/13 11:36:12 pm        35

តម្លៃប្រេងបានហក់​ឡើងជាង ៤ភាគរយ​ នៅថ្ងៃចន្ទ (ទី១៣ ខែកក្កដា ឆ្នាំ២០២៦) នេះ ខណៈការដឹកជញ្ជូនថាមពលឆ្លងកាត់ច្រកសមុទ្រ Hormuz នៅតែស្ថិតក្រោមការគំរាមកំហែង ដោយសារសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានប្រកាសពីការវាយប្រហារដោយ​យោធាឡើងវិញ។

តម្លៃប្រេងឆៅ Brent បានឡើង ៣,១០ដុល្លារ ឬ ៤,០៨ភាគរយ ដោយ​ឡើង​ដល់ ៧៩,១១ដុល្លារ ក្នុង​មួយ​បារ៉ែល នៅម៉ោង ៣:២៥នាទី ម៉ោង​សកល​ ខណៈដែលប្រេងឆៅ West Texas Intermediate (WTI) របស់សហរដ្ឋអាមេរិក បានឡើង ២,៩៥ដុល្លារ ឬ ៤,១១% ដោយ​ឡើង​ ៧៤,៣៦ដុល្លារ ក្នុងមួយបារ៉ែល។

បញ្ជាការកណ្តាលរបស់​សហរដ្ឋ​អាមេរិក បានឱ្យដឹង​ថា កងកម្លាំងអាមេរិក បានបញ្ចប់ការវាយប្រហារមួយផ្សេងទៀត លើ​អ៊ីរ៉ង់ កាល​ពី​ថ្ងៃអាទិត្យ ដោយបានវាយប្រហារគោលដៅរាប់សិបកន្លែងនៅទីតាំងជាច្រើន ជាមួយនឹងអាវុធ​ដែលមានភាពជាក់លាក់​។ ចំណែក​កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានឱ្យដឹង​នៅ​ថ្ងៃចន្ទនេះ​ថា ខ្លួន​បានវាយប្រហារមូលដ្ឋានយោធាអាមេរិក នៅប្រទេស​កូ​វ៉ែត និងបារ៉ែន។

ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាក់​កាល​ពី​ថ្ងៃអាទិត្យថា ច្រកសមុទ្រ Hormuz បើកចំហ សម្រាប់ចរាចរណ៍ពាណិជ្ជកម្ម ទោះបីជាអ៊ីរ៉ង់បានប្រកាសនៅ​មុននេះ​ថា ខ្លួនបានបិទច្រកសមុទ្រនេះក៏ដោយ បន្ទាប់ពីនាវា ១គ្រឿង បានធ្វើដំណើរលើផ្លូវដែលមិនត្រូវបានអនុម័ត ហើយ​ត្រូវបានវាយប្រហារ។

ការវាយប្រហារកាន់តែខ្លាំងឡើងៗ​នេះ បានបង្កឱ្យមានភាព​មិន​ច្បាស់លាស់​បន្ថែមទៀត ចំពោះ​អនាគតនៃកិច្ចព្រមព្រៀងបណ្តោះអាសន្ន រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ដែលបានចុះហត្ថលេខាកាលពីខែមុន ជា​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MOU) ដែលមានគោលបំណងបើកច្រកសមុទ្រនេះ​ឡើងវិញ និងបញ្ចប់សង្គ្រាម ក្រោយ​ការចរចារយៈពេល ៦០​ថ្ងៃបន្ថែមទៀត៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        77
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        63
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        58

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm