ចិនរិះគន់ចក្រភពអង់គ្លេស ជុំវិញសេចក្តីថ្លែងការណ៍រួម ស្តីពីសមុទ្រចិនខាងត្បូង

2026/07/13 11:45:56 pm        67

ស្ថានទូតចិនប្រចាំចក្រភពអង់គ្លេស បានឱ្យដឹង​កាលពីថ្ងៃអាទិត្យ (ទី១២ ខែកក្កដា ឆ្នាំ២០២៦) ថា ប្រទេសចិនប្រឆាំងយ៉ាងដាច់អហង្ការ និងថ្កោលទោសយ៉ាងខ្លាំង ចំពោះសេចក្តីថ្លែងការណ៍រួមដែលចេញដោយចក្រភពអង់គ្លេស និងប្រទេសដទៃទៀត ១០ឆ្នាំបន្ទាប់ពីមាន​នូវ​អ្វីដែលហៅថា «សេចក្តីសម្រេចអាជ្ញាកណ្តាល ស្ដីពី​សមុទ្រចិនខាងត្បូង»។

អ្នកនាំពាក្យស្ថានទូត បានបញ្ជាក់​ថា សេចក្តីថ្លែងការណ៍នេះមិនអើពើនឹងការពិតជាមូលដ្ឋាននៃសមុទ្រចិនខាងត្បូង ហើយបានគាំទ្រ «សេចក្តីសម្រេច» ខុសច្បាប់ ទុកជាមោឃភាព​ និងគ្មានប្រសិទ្ធភាព បានផ្ដល់​ជា​បញ្ហា​ប្រឈម​ដល់​អធិបតេយ្យទឹកដី សិទ្ធិ និងផលប្រយោជន៍សមុទ្ររបស់ប្រទេសចិន នៅក្នុងសមុទ្រចិនខាងត្បូង និងរំខានដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។

អ្នកនាំពាក្យរូបនេះបានបន្ថែមថា អ្វីដែលហៅថា «សេចក្តីសម្រេច» បានរំលោភលើគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ និងបានរំលោភលើសុចរិតភាព និងសិទ្ធិអំណាចនៃអនុសញ្ញាអង្គការសហប្រជាជាតិ (UN) ស្តីពីច្បាប់សមុទ្រ។

អ្នកនាំពាក្យរូបនេះបាននិយាយថា ប្រទេសចិនបានបញ្ជាក់តាំងពីដំបូង​មក​ម៉្លេះ​ថា ខ្លួនមិនទទួលយក ឬទទួលស្គាល់ «សេចក្តីសម្រេច» នេះឡើយ​ ហើយប្រទេសចិនក៏មិនទទួលយកការអះអាង​សិទ្ធិ ឬសកម្មភាពណាមួយដែលផ្អែកលើសេចក្ដី​សម្រេច​នេះ​ដែរ។

អ្នកនាំពាក្យរូបនេះបានបន្ថែមថា៖ «ចក្រភពអង់គ្លេសមិនមែនជាភាគីនៃបញ្ហាសមុទ្រចិនខាងត្បូងទេ ហើយគ្មានជំហរណាមួយក្នុងការធ្វើការកត់សម្គាល់ដោយមិនទទួលខុសត្រូវ លើអធិបតេយ្យទឹកដី សិទ្ធិ និងផលប្រយោជន៍សមុទ្ររបស់ប្រទេសចិន នៅក្នុងសមុទ្រចិនខាងត្បូងនោះទេ»៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        9
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        9
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        10

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm