សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោរាយការណ៍ករណីឆ្លងជំងឺអេបូឡាក្នុងខេត្ត ៥ ខណៈករណីឆ្លងឡើងដល់ជិត១.៩០០នាក់

2026/07/14 12:31:27 am        81

សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) បានរាយការណ៍ពីករណីឆ្លងជំងឺអេបូឡានៅក្នុងខេត្តចំនួន ៥ ក្នុងចំណោម ២៦ ខេត្តទូទាំងប្រទេស ដោយចំនួនករណីឆ្លងដែលបានបញ្ជាក់ទូទាំងប្រទេសកើនឡើងដល់ ១.៨៧៣ ករណី រួមទាំងការស្លាប់ចំនួន ៦៧២ នាក់ នេះបើយោងតាមរបាយការណ៍មួយដែលចេញផ្សាយកាលពីថ្ងៃអាទិត្យដោយអាជ្ញាធរសុខាភិបាលរបស់ប្រទេសនេះ។

របាយការណ៍ ដែលគ្របដណ្តប់ទិន្នន័យរហូតដល់ថ្ងៃសុក្រ បានចុះបញ្ជីខេត្ត Ituri ខេត្ត North Kivu ខេត្ត South Kivu ខេត្ត Haut-Uele និងខេត្ត Tshopo ជាខេត្តដែលរងផលប៉ះពាល់។ ខេត្តHaut-Uele និង ខេត្ត Tshopo ត្រូវបានបញ្ចូលក្នុងរបាយការណ៍ស្ថានភាពជាតិជាលើកដំបូង។ ការស៊ើបអង្កេតបង្ហាញថា ករណីឆ្លងដែលត្រូវបានរកឃើញនៅក្នុងខេត្តទាំងពីរនេះមានទំនាក់ទំនងជំងឺរាតត្បាតទៅនឹងចំណុចកណ្តាលនៃការផ្ទុះឡើងនៅក្នុងខេត្ត Ituri តាមរយៈទំនាក់ទំនង និងចលនាប្រជាជន។

របាយការណ៍នេះបាននិយាយថា អ្នកជំងឺចំនួន ៧៦៣ នាក់ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក ឬទទួលការព្យាបាលនៅមន្ទីរពេទ្យ ខណៈអត្រានៃការសម្រាកព្យាបាលសរុបនៅក្នុងមណ្ឌលព្យាបាលឡើងដល់ ៩៥,១ ភាគរយ។ មនុស្សសរុបចំនួន ៣០៦ នាក់បានជាសះស្បើយ ខណៈករណីសង្ស័យថាបានឆ្លងមានចំនួន ២៩៩ ករណី រួមទាំងការស្លាប់ចំនួន ៩១ នាក់ ត្រូវបានកត់ត្រា។

ការផ្ទុះឡើងនៃជំងឺនេះ ដែលបណ្តាលមកពីមេរោគអេបូឡា Bundibugyo ត្រូវបានប្រកាសនៅថ្ងៃទី ១៥ ខែឧសភា ២០២៦ នេះ៕

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        31
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        53
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm