ចិនបញ្ជាក់ជាថ្មីនូវការអំពាវនាវឱ្យមានការឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយ «សេរី និងសុវត្ថិភាព»

2026/07/14 01:50:59 am        96

នាថ្ងៃចន្ទ (ទី១៣ ខែកក្កដា ឆ្នាំ២០២៦) នេះ ប្រទេសចិនបានបញ្ជាក់ជាថ្មីនូវការអំពាវនាវរបស់ខ្លួន សម្រាប់ការឆ្លង​កាត់​ដោយ​ «សេរី» និង «សុវត្ថិភាព» តាម​រយៈ​ច្រកសមុទ្រ Hormuz ស្រប​ពេលមានការវាយប្រហារគ្នា​ដោយ​យោធាឡើងវិញ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានប្រាប់អ្នកសារ​ព័ត៌មាននៅទីក្រុងប៉េកាំងថា៖ «ច្រកសមុទ្រ Hormuz គឺជាច្រកសមុទ្រ សម្រាប់ការធ្វើនាវាចរណ៍អន្តរជាតិ។ ការចាប់ផ្ដើម​ឆ្លងកាត់ដោយសេរី និងសុវត្ថិភាព នៅក្នុងច្រកសមុទ្រនេះ ឱ្យបាន​ឆាប់​តាម​ដែល​អាច បម្រើជា​ផលប្រយោជន៍ដល់​ភាគីទាំងអស់»។ លោក Lin បានបន្ថែម​ថា ការឆ្លងកាត់ច្រកសមុទ្រនេះ គួរតែត្រូវបាន «ដោះស្រាយឱ្យបានត្រឹមត្រូវ»។

សេចក្តីថ្លែងការណ៍របស់ទីក្រុងប៉េកាំងនេះ បានកើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅ​ថ្ងៃចន្ទនេះ បានអះអាងពីការវាយប្រហារសងសឹកជា​ថ្មី​។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ IRIB បាន​ឱ្យដឹង​ថា កងឆ្មាំបដិវត្តន៍អ៊ិស្លាម បានលើកឡើង​ថា ខ្លួនបានកំណត់គោលដៅលើទីតាំងយោធាអាមេរិក នៅបារ៉ែន និងប្រព័ន្ធរ៉ាដា នៅប្រទេស​ជិតខាងអូម៉ង់។

នៅ​មុននេះ យោធាអាមេរិកបានបញ្ជាក់​ថា ខ្លួន «បានបញ្ចប់ប្រតិបត្តិការវាយប្រហារបន្ត​បន្ទាប់​» លើ​អ៊ីរ៉ង់ហើយ​ ដោយកំណត់គោលដៅលើទីតាំងយោធារាប់សិបកន្លែង ជា​កិច្ចខិតខំប្រឹងប្រែង ដើម្បីបន្ថយសមត្ថភាពរបស់អ៊ីរ៉ង់ ក្នុងការបន្តវាយប្រហារការដឹកជញ្ជូនអន្តរជាតិតាមរយៈច្រកសមុទ្រ Hormuz៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        36
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        106
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        96

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm