EU ដាក់ទណ្ឌកម្មថ្មីលើ «ឧក្រិដ្ឋជនតាមអ៊ីនធឺណិត» ដែលមានទំនាក់ទំនងជាមួយរុស្ស៊ី

2026/07/14 02:22:44 am        65


 នៅថ្ងៃចន្ទ (ទី១៣ ខែកក្កដា ឆ្នាំ២០២៦) នេះ សហភាពអឺរ៉ុប (EU) បានដាក់ទណ្ឌកម្មលើបុគ្គល ៩នាក់ និងអង្គភាពចំនួន ៤ ដែលខ្លួនបានចោទប្រកាន់ថា បានរួមចំណែកដល់សកម្មភាពតាមប្រប័ន្ធ​អ៊ីនធឺណិតដែលមានទំនាក់ទំនងជាមួយរុស្ស៊ី ដោយកំណត់គោលដៅលើប្លុក រដ្ឋជាសមាជិករបស់​ប្លុក​ និងដៃគូអន្តរជាតិ​។

ក្រុមប្រឹក្សាអឺរ៉ុប បានឱ្យដឹង​ថា ទណ្ឌកម្មទាំងនេះផ្តោតលើមន្ត្រីចារកម្មយោធារុស្ស៊ី (GRU) ឧក្រិដ្ឋជនតាមប្រព័ន្ធ​អ៊ីនធឺណិត ក្រុម​ចោរព័ត៌មាន​វិទ្យា​ស្វ័យ​ប្រកាស និងក្រុមហ៊ុនឯកជន ដែលត្រូវបានចោទប្រកាន់ថាពាក់ព័ន្ធនឹងប្រតិបត្តិការតាមអ៊ីនធឺណិត ដែលមានគោលបំណងធ្វើឱ្យ EU អស្ថិរភាព។

ប្លុកនេះបាន​បញ្ជាក់​ថា វិធានការទាំងនេះត្រូវបានដាក់ចេញ ជាការឆ្លើយតបទៅនឹងសកម្មភាពតាមប្រព័ន្ធ​អ៊ីនធឺណិតជាច្រើនត្រូវបានអនុវត្តតាមរយៈអ្វីដែលខ្លួនបានពិពណ៌នាថា ជាប្រព័ន្ធអេកូឡូស៊ីតាមអ៊ីនធឺណិត​ជាប់​ជាមួយរុស្ស៊ី ដែលពាក់ព័ន្ធនឹងតួអង្គរដ្ឋ និងមិនមែនរដ្ឋ។

យោងតាមសហភាពអឺរ៉ុប បាន​ឱ្យដឹង​ទៀត​ថា បុគ្គល និងអង្គភាពដែលរង​ទណ្ឌកម្ម បានរួមចំណែកដល់ប្រតិបត្តិការតាមអ៊ីនធឺណិតដែលប៉ះពាល់ដល់សេវាសាធារណៈ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងបណ្តាញរដ្ឋាភិបាល ដែលបណ្តាលឱ្យមានការរំខាន និងការខាតបង់ផ្នែកហិរញ្ញវត្ថុ។

ប្លុកនេះក៏បានចោទប្រកាន់សេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) ថា គ្រប់គ្រងក្រុមគំរាមកំហែងតាមអ៊ីនធឺណិតជាច្រើន រួមទាំង TURLA ផង​ដែរ​ ហើយ​អនុវត្តចារកម្មតាមអ៊ីនធឺណិត និងប្រតិបត្តិការរំខានប្រឆាំងនឹងគោលដៅអឺរ៉ុប។ EU បាន​ឱ្យដឹងថា សមាជិក រួមមានប្រទេសបារាំង អាល្លឺម៉ង់ ប៉ូឡូញ ស៊ីប ហូឡង់ អូទ្រីស ស្លូវ៉ាគី រ៉ូម៉ានី និងហ្វាំងឡង់ បានរងផលប៉ះពាល់ដោយសកម្មភាពតាមអ៊ីនធឺណិតដែលមានទំនាក់ទំនងជាមួយរុស្ស៊ី៕

អត្ថបទដែលទាក់ទង

ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm       
UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        27
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់

2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm