ក្រុមហ៊ួធីចោទប្រកាន់អារ៉ាប៊ីសាអ៊ូឌីតថា បានវាយប្រហារអាកាសយានដ្ឋានទី​ក្រុង Sanaa ហើយប្ដេជ្ញាសងសឹក

2026/07/14 03:21:38 am        60


ក្រុម​ចលនាហ៊ួធីដែលមានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់ និង​ដែលគ្រប់គ្រងភាគខាងជើងនៃ​ប្រទេសយេម៉ែន នៅ​ថ្ងៃចន្ទ (ទី១៣ ខែកក្កដា ឆ្នាំ២០២៦) នេះ បានចោទប្រកាន់អារ៉ាប៊ីសាអ៊ូឌីតថា បានបើកការវាយប្រហារតាមអាកាសលើ​អាកាសយានដ្ឋានអន្តរជាតិ នៅទីក្រុង​ Sanaa ហើយបានប្ដេជ្ញាថា នឹងសងសឹកវិញ​។

អ្នកនាំពាក្យយោធារបស់ក្រុម​ឧទ្ទាម​ហ៊ួធី លោក Yahya Saree បានចាត់​ការវាយប្រហារទាំងនេះថា ជា «ការឈ្លានពានដោយបើក​ចំហ» ហើយបានបញ្ជាក់​ថា ពួកគេបានបញ្ចប់រយៈពេលនៃការបន្ធូរបន្ថយភាពតានតឹង នៅក្នុងជម្លោះដ៏យូរអង្វែងនេះ​ហើយ​។ លោកបាននិយាយថា អារ៉ាប៊ីសាអ៊ូឌីត នឹងទទួលផលវិបាក ហើយការវាយប្រហារនេះនឹងមិនត្រូវកើត​ឡើង ដោយ​មិន​មាន​ការឆ្លើយតប​នោះឡើយ​»។

ការិយាល័យទំនាក់ទំនងរបស់រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតមិនបានឆ្លើយតបភ្លាមៗឡើយ ចំពោះការចោទប្រកាន់នេះ​។

នៅព្រឹក​ថ្ងៃចន្ទ ក្រសួងការពារជាតិរបស់រដ្ឋាភិបាលយេម៉ែនដែលត្រូវបាន​ទទួលស្គាល់ជាអន្តរជាតិ បានឱ្យ​ដឹង​ថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន បានកំណត់គោលដៅផ្លូវរត់ នៅឯ​អាកាសយានដ្ឋានអន្តរជាតិទីក្រុង​ Sanaa ដើម្បីរារាំង​កុំ​ឱ្យ​យន្តហោះអ៊ីរ៉ង់ចុះចត។ តែ​អ្នកនាំពាក្យកងកម្លាំងប្រដាប់អាវុធរបស់​យេម៉ែន បានប្រាប់​ថា យន្តហោះបានចុះចតដោយសុវត្ថិភាព នៅអាកាសយានដ្ឋានទីក្រុង​ Hodeidah ជាកន្លែងគ្រប់គ្រងដោយក្រុមហ៊ួធី។

រដ្ឋាភិបាល ដែលប្រតិបត្តិ​ការពីទីក្រុង​កំពង់ផែ Aden ភាគខាងត្បូង មានការគាំទ្រពីអារ៉ាប៊ីសាអ៊ូឌីត និងរដ្ឋឈូងសមុទ្រដទៃទៀត។ ប្រទេសយេម៉ែនបានប្រឈមនឹងសង្គ្រាមស៊ីវិល និងសង្គ្រាមតំណាងពីមហាអំណាចខាងក្រៅអស់រយៈពេលជាង ១ទសវត្សរ៍មកហើយ ចាប់តាំងពីក្រុមហ៊ួធីបានដណ្តើមកាន់​កាប់​រដ្ឋធានី និងបង្ខំឱ្យរដ្ឋាភិបាលដែលទទួលស្គាល់ជាអន្តរជាតិផ្លាស់ទៅភាគខាងត្បូង៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        83
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        127
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm