ស្ថានឯកអគ្គរាជទូតកម្ពុជានៅជប៉ុន នឹងបន្តផ្តល់សេវា កុងស៊ុល កិច្ចគាំពារផ្នែកការងារ និងជំនួយចាំបាច់ផ្សេងៗជូនប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេសជប៉ុន

2026/07/14 04:19:02 pm        242

ឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន បានជួបសំណេះសំណាលជាមួយកម្ម សិក្សាការី និងពលករជំនាញកម្ពុជានៅខេត្តស៊ីហ្សីអូកា នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ដោយបាន បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ក្នុងការការពារសិទ្ធិ សុខុមាលភាព និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋកម្ពុជាដែលកំពុងរស់នៅ និងបម្រើការងារ នៅប្រទេសជប៉ុន។ កម្មវិធីនេះមានការចូលរួមពី លោក OTA Yasuo អភិបាលស្រុកម៉ូរី ឯកឧត្តម YAMAMOTO Yuzo សមាជិកសភាតំណាងរាស្ត្រ លោក MATSUI Keisoke ប្រធានក្រុមហ៊ុន Matsui Konpo Co., Ltd. លោក KUSAMURA Sota ប្រធានក្រុមហ៊ុន SDM Co., Ltd. តំណាងដៃគូជប៉ុន និង កម្មសិក្សាការី ពលករជំនាញកម្ពុជាប្រមាណ ១២០នាក់។

ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត បានគូសបញ្ជាក់អំពីការរីកចម្រើនជាបន្តបន្ទាប់នៃទំនាក់ទំនងកម្ពុជា- ជប៉ុន ចាប់តាំងពីប្រទេសទាំងពីរបានដំឡើងកម្រិតទំនាក់ទំនងទៅជា ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៅ ឆ្នាំ២០២៣។ ឯកឧត្តមបានលើកឡើងថា ប្រទេសជប៉ុននៅតែជាដៃគូដ៏សំខាន់មួយរបស់កម្ពុជា ជាពិសេស ក្នុងវិស័យអភិវឌ្ឍធនធានមនុស្ស ការផ្ទេរជំនាញ ការបង្កើតការងារ និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ។

ឯកឧត្តមឯកអគ្គរាជទូត បានកោតសរសើរចំពោះកម្មសិក្សាការី និងពលករជំនាញកម្ពុជាទាំងអស់ ដែល បានដើរតួនាទីជាស្ពានមិត្តភាពរវាងកម្ពុជា និងជប៉ុន ហើយបានលើកទឹកចិត្តឱ្យខិតខំសិក្សារៀនសូត្រ និង អភិវឌ្ឍជំនាញវិជ្ជាជីវៈក្នុងអំឡុងពេលស្នាក់នៅប្រទេសជប៉ុន ដើម្បីយកបទពិសោធន៍ និងចំណេះដឹងទៅ ចូលរួមអភិវឌ្ឍមាតុប្រទេសនាពេលអនាគត។ ឯកឧត្តមក៏បានអំពាវនាវឱ្យគោរពច្បាប់ និងបទប្បញ្ញត្តិរបស់ ប្រទេសជប៉ុន ប្រកាន់ខ្ជាប់នូវអាកប្បកិរិយាល្អ ជៀសវាងរាល់សកម្មភាពខុសច្បាប់ និងយកចិត្តទុកដាក់ ការពារខ្លួនពីគ្រោះមហន្តរាយធម្មជាតិ និងហានិភ័យសុខភាពផ្សេងៗ។

ឯកឧត្តមឯកអគ្គរាជទូត បានបញ្ជាក់ជាថ្មីថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន នឹងបន្តផ្តល់សេវា កុងស៊ុល កិច្ចគាំពារផ្នែកការងារ និងជំនួយចាំបាច់ផ្សេងៗជូនប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេសជប៉ុន។ ជាមួយគ្នានេះ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យសហគមន៍ខ្មែរនៅជប៉ុនបន្តរក្សាសាមគ្គីភាព ជួយគាំទ្រគ្នា ទៅវិញទៅមក និងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសហគមន៍ និងវប្បធម៌នានា ដើម្បីរួមចំណែកពង្រឹង ចំណងមិត្តភាព និងការយល់ដឹងទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរ។

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        176
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        153
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        177

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm