មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ចុះអប់រំសុខភាពបង្ការជំងឺគ្រុនឈាម និងដាក់អាល់ប៊ែត​ បាញ់ថ្នាំសម្លាប់មូស

2026/07/14 05:42:22 pm        116

មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរ បណ្តាញអ្នកស្ម័គ្រចិត្តភូមិ សង្កាត់ ខណ្ឌ កំពុងបន្តចុះអប់រំសុខភាពស្តីពី៖ វិធានការបង្ការជំងឺគ្រុនឈាម និងដាក់អាល់ប៊ែត ដើម្បីលុបបំបាត់ជម្រកមូសខ្លា និងបាញ់ថ្នាំសម្លាប់មូសខ្លា នៅតាមសហគមន៍ និងសាលារៀន ដើម្បីធានាបាននូវសុវត្ថិភាពខ្ពស់ជូនដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

ឯកឧត្តមបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ តាមរយៈBTV ព័ត៌មាន នាថ្ងៃនេះថា៖ មន្រី្តសុខាភិបាល គ្រប់មណ្ឌលសុខភាពទាំង៤៦ និងមនី្ទរពេទ្យបង្អែកទាំង៩ ក្នុងរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ខ្ពស់ លើការចុះយុទ្ធនាការទាំងនៅក្នុងសហគមន៍ និងសាលារៀន ព្រោះទីតាំងទាំងពីរនេះ ជាកន្លែងដែលមានហានិភ័យខ្ពស់ក្នុងការចម្លងជំងឺគ្រុនឈាម។ ជាពិសេសយុទ្ធនាការអន្តរាគមន៍បន្ទាន់នេះ រួមមានសកម្មភាពសំខាន់ៗ គឺវិធានការឆ្លើយតបផ្ទាល់នៅក្នុងសហគមន៍ ការចុះបាញ់ថ្នាំសម្លាប់មូសខ្លា៖ ក្រុមការងារចុះបាញ់ថ្នាំកំចាត់មូសខ្លានៅតាមលំនៅដ្ឋាន ទីសាធារណៈ និងសាលារៀន ដើម្បីកាត់បន្ថយដង់ស៊ីតេមូសវ័យចំណាស់។ ការដាក់ថ្នាំអាលប៊ែត(Abate)៖ មន្ត្រីជំនាញចុះដាក់ថ្នាំអាលប៊ែតក្នុងពាងទឹក អាងទឹក ឬកន្លែងដក់ទឹកនានា តាមផ្ទះប្រជាពលរដ្ឋ ដើម្បីកម្ចាត់ដង្កូវទឹក និងការអប់រំផ្សព្វផ្សាយផ្ទាល់៖ ណែនាំប្រជាពលរដ្ឋឱ្យយល់ដឹងពីប្រភពបង្កាត់ពូជមូសខ្លា និងវិធីសាស្ត្រការពារខ្លួនពីការខាំរបស់មូសផងដែរ។

ឯកឧត្តមបណ្ឌិត ងី មានហេង បានបញ្ជាក់ឡើងវិញថា ៦ខែ ដើមឆ្នាំ២០២៦នេះ ស្ថានភាពនៃករណីជំងឺគ្រុនឈាមក្នុងមូលដ្ឋានរាជធានីភ្នំពេញ មានចំនួន២៤២៧នាក់ ក្នុងនោះកុមារី១១៨៧នាក់ កុមារា១២៤០នាក់។ ចំណែកវិធានការណ៍​ចំពោះ​មុខ​ មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក ​មាន​សម្ភារៈ ឱសថ​ និង​ក្រុម​គ្រូពេទ្យ​គ្រប់គ្រាន់​ ដើម្បី​សង្រ្គោះ​ និង​ព្យាបាល​ប្រជាពលរដ្ឋ​ឱ្យបានទាន់ពេល​វេលា​។ បន្ត​យុទ្ធនាការ​ដាក់​ថ្នាំ​អាបែត (យុទ្ធនាការដាក់ថ្នាំអាបេត គឺជាវិធានការគន្លឹះដំបូងគេបង្អស់ដែលក្រសួងសុខាភិបាល និងអាជ្ញាធរមូលដ្ឋានកំពុងអនុវត្តយ៉ាងសស្រាកសស្រាំនៅពាក់កណ្តាលឆ្នាំ២០២៦នេះ ដើម្បីកម្ចាត់ដង្កូវទឹកមូសខ្លា និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺគ្រុនឈាម ដែលកំពុងផ្ទុះឡើងខ្លាំងក្នុងរដូវវស្សា)​ ក្នុងពាងតាម​ផ្ទះ​ និង​បាញ់​ថ្នាំ​កំចាត់​មូស​តាមសហគមន៍​ សាលារៀន​ និង​ផ្សព្វផ្សាយ​ការ​អប់រំ​ សុខភាព​ និង​ពន្យល់​ប្រជាពលរដ្ឋ​ឱ្យ​យល់​ច្បាស់​អំពី​ ការ​ការពារ​ និង​ការ​ទប់ស្កាត់​ជំងឺ​គ្រុនឈាម«ផ្ទះស្អាត​ អនាម័យល្អ​ គ្មានជម្រកមូសខ្លា​ គ្មានជំងឺគ្រុនឈាម»​៕ អត្ថបទ រដ្ឋា

 

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        94
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        83
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        79

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm