សម្ដេចតេជោ ហ៊ុន សែន ទទូច​ដល់​ប្រជាជនខ្មែរ​នៅអាមេរិក កុំបាតុកម្មតបត នឹងក្រុមប្រឆាំង​មួយក្តាប់​តូច ​ដែល​ត្រៀម​ធ្វើ​ប្រឆាំង​វត្តមាន​សម្ដេច

2022/05/03 06:17:16 pm        724

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានផ្ញើសារថ្លែងអំណរគុណដល់ប្រជាជនខ្មែរ ដែលរស់នៅសហរដ្ឋអាមេរិក ដែលបានចេញវីដេអូជាបន្តបន្ទាប់បញ្ជាក់ពីការត្រៀម ខ្លួនទទួលវត្តសម្ដេចពេលទៅដល់ទឹកដីអាមេរិកក្នុងសប្ដាហ៍ទី២ នៃខែឧសភានេះ។

ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ព្រមទាំងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្ស​ប្រលង​ជាប់និទ្ទេសA ឆ្នាំសិក្សា២០២០-២០២ នាថ្ងៃទី៣ខែឧសភា ឆ្នាំ២០២២នេះ សម្តេច​បញ្ជាក់ថា ក្នុង​ដំណើរទៅអាមេរិក​នៅគ្រានេះ សម្ដេច​ទទូចដល់ប្រជាជនខ្មែរនៅអាមេរិក ដែលគាំទ្រសម្ដេច កុំធ្វើ​បាតុកម្មតបត និងក្រុមប្រឆាំងឡើយ បើសិនពួកគេមានបាតុកម្មប្រឆាំងសម្ដេច ពីព្រោះតែវាមិន​មែនជារឿងចាំបាច់នោះទេ។

តបតាមទឹកចិត្តរបស់ប្រជាជនខ្មែរនៅសហរដ្ឋអាមេរិកដែលគោរពស្រឡាញ់សម្ដេច សម្ដេច​នឹង​ជួបពួកគាត់​ជាបន្តបន្ទាប់ ​ទៅតាមពេលវេលាជាក់ស្តែង។

សម្ដេច អះអាងថា សម្ដេចក៏នឹងរង់ចាំមើលក្រុមប្រឆាំងថា​តើមានចំនួនប៉ុន្មាននាក់​ដែលធ្វើបាតុកម្ម​ប្រឆាំងសម្ដេច ​តែទោះយ៉ាងណាសម្ដេចក៏ទទូចដល់ប្រជាជនខ្មែរនៅអាមេរិក គឺសូមកុំធ្វើបាតុកម្ម​ប្រឆាំង​ក្រុមប្រឆាំងវិញអី​ ព្រោះវាមិនមែនជារឿងចាំបាច់នោះទេ។

គួរបញ្ជាក់ថា ប្រជាជនខ្មែររស់នៅសហរដ្ឋអាមេរិកជាច្រើន តាមរយៈសារជាវីដេអូពួកគាត់​បាន​បង្ហាញ​អារម្មណ៍​សប្បាយរីករាយនៅពេលដែលទទួលដំណឹងថា ​សម្ដេច​នឹងទៅចូលរួមកិច្ច​ប្រជុំ​កំពូល​ពិសេសអាស៊ាន អាមេរិក ក្នុងនាមជាសហប្រធាន​ រួមគ្នានិងប្រធានាធិបតីអាមេរិក នៅ​ថ្ងៃទី១២ និងទី១៣ ខែឧសភា ឆ្នាំ២០២២នេះ។

ពួកគាត់សប្បាយចិត្តដោយសារនឹងបានជួបសម្ដេចតេជោ​ ហ៊ុន សែន ដោយផ្ទាល់ ជាមួយ​ជា​ប្រមុខដឹកនាំកម្ពុជាដែលពួកគាត់ចាត់ទុកថា ​សម្ដេច​ជាមោទនភាពរបស់ពួកគាត់។ ប្រជាជនខ្មែរនៅអាមេរិក ​បានប្រកាសធ្វើដំណើរចេញពីរដ្ឋផ្សេងៗដែលកំពុងរស់នៅ ទៅជួបជុំគ្នា​ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន ​ជាទីដែលរៀបចំកិច្ចប្រជុំកំពូលនេះ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        232
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        120
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm