រដ្ឋសភា បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តសមាសភាពបន្ថែម រាជរដ្ឋាភិបាលមួយរូប និងបានអនុម័តសេចក្តីព្រាងច្បាប់ចំនួន៤ ដែលមានសារៈសំខាន់ក្នុងការជំរុញសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជាក្នុងតំបន់និងសកលលោក

2026/07/14 11:46:22 am        287

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញដឹកនាំបន្តសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា ដោយមានរបៀបវារៈចំនួន៥ ក្នុងនោះ មានការបោះឆ្នោតជ្រើសតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលចំនួន ០១រូប និងការពិភាក្សា អនុម័ត សេចក្តីព្រាងច្បាប់ចំនួន៤ ដែលនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ព្រះរាជាណាចក្រកម្ពុជាក្នុងការងារច្បាប់ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម នៅក្នុងតំបន់និងសកលលោក ពាក់ព័ន្ធនឹងវិស័យអាកាសចរណ៍ស៊ីវិល យានយន្ត និងសំណង់។

ជាលទ្ធផល សម័យប្រជុំរដ្ឋសភាបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង ឯកឧត្តម ប្រាក់ សំអឿន ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ដោយសំឡេងគាំទ្រចំនួន ១០៨ សំឡេង នៃវត្តមានសមាជិករដ្ឋសភាចូលរួមប្រជុំ។ ចំណែកសេចក្តីព្រាងច្បាប់ទាំងបួនដែលរដ្ឋសភាបានអនុម័តរួមមាន៖

១) សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជារដ្ឋភាគីនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័តពាក់ព័ន្ធនឹងករណីជាក់លាក់នៃឧបករណ៍អាកាសយាន។

សេចក្តីព្រាងច្បាប់នេះ មានចំនួន ២មាត្រា មានសារសំខាន់ក្នុងការលើកកម្ពស់វិស័យអាកាសចរណ៍ ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ព្រះរាជាណាចក្រទាំងផ្លូវច្បាប់ និងសេដ្ឋកិច្ច។ ខាងសេដ្ឋកិច្ចមានដូចជា ចូលរួមកាត់បន្ថយថ្លៃដើមពីការជួលអាកាសយានពីក្រៅប្រទេស ដល់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា ចូលរួមជួយដល់ការពង្រីកបន្ថែមអាកាសយានថ្មីដល់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា។ អង្គរដ្ឋសភា បានអនុម័តសេចក្តីព្រាងច្បាប់នេះចំនួន ១១០សំឡេង នៃវត្តមានសមាជិករដ្ឋសភាចូលរួមប្រជុំ។

២) សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមក។

សេចក្តីព្រាងច្បាប់នេះ មាន ២មាត្រា ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ព្រះរាជាណាចក្រកម្ពុជា ដែលជាសមាជិកគ្រប់គ្រងគណៈកម្មការ និងក្រុមការងារអាស៊ានទាំងអស់ប្រើប្រាស់ជាមូលដ្ឋានក្នុងការរក្សាគោលជំហររបស់ខ្លួន ក្នុងការរៀបចំកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកតាមផ្នែកផលិតផល ឬសេវាកម្ម ដែលនឹងត្រូវធ្វើពាណិជ្ជកម្មក្នុងទីផ្សារអាស៊ាននិងផ្តល់ជាមូលដ្ឋាន និងជាបន្ទាត់ដល់គ្រប់ផលិតកម្ម អាជីវកម្ម ធ្វើការកែលម្អប្រព័ន្ធផលិតកម្មរបស់ខ្លួនសម្រាប់ធ្វើឱ្យមានរំហូរដោយសេរីនូវផលិតផលជាមូលដ្ឋានរបស់កម្ពុជាក្នុងទីផ្សារអាស៊ាន។ អង្គរដ្ឋសភា បានអនុម័តសេចក្តីព្រាងច្បាប់នេះចំនួន ១១០សំឡេង នៃវត្តមានសមាជិករដ្ឋសភាចូលរួមប្រជុំ។

៣) សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកតាមផ្នែកអាស៊ានសម្រាប់សម្ភារៈអគារ និងសំណង់។

សេចក្តីព្រាងច្បាប់នេះ មាន ២មាត្រា នឹងផ្តល់នូវអត្ថប្រយោជន៍ខាងសេដ្ឋកិច្ចដល់កម្ពុជា ដូចជា ជាមូលដ្ឋានសម្រាប់ពង្រឹង និងសម្របសម្រួលការធ្វើពាណិជ្ជកម្ម និងការធ្វើឱ្យមានរំហូរដោយសេរីនូវផលិតផលផ្នែកសម្ភារៈអគារសំណង់នៅក្នុងទីផ្សារអាស៊ាន។ អង្គរដ្ឋសភា បានអនុម័តសេចក្តីព្រាងច្បាប់នេះចំនួន ១១០សំឡេង នៃវត្តមានសមាជិករដ្ឋសភាចូលរួមប្រជុំ។

៤) សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកអាស៊ានស្តីពីប្រភេទអនុម័តបញ្ជាក់សម្រាប់ផលិតផលយានយន្ត។

សេចក្តីព្រាងច្បាប់នេះ មានចំនួន ២មាត្រា មានអត្ថប្រយោជន៍ដល់ព្រះរាជាណាចក្រកម្ពុជា ជាមូលដ្ឋានសម្រាប់ពង្រឹង និងសម្របសម្រួលការធ្វើពាណិជ្ជកម្ម និងធ្វើឱ្យមានលំហូរដោយសេរីនូវផលិតផលយានយន្តរបស់កម្ពុជានៅក្នុងទីផ្សារអាស៊ាន។ អង្គរដ្ឋសភា បានអនុម័តសេចក្តីព្រាងច្បាប់នេះចំនួន ១១០សំឡេង នៃវត្តមានសមាជិករដ្ឋសភាចូលរួមប្រជុំ៕

អត្ថបទដែលទាក់ទង

ឯកឧត្តម គន់ គីម អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារទីស្នាក់ការ អ.ន.ក.ខេត្តកំពង់ស្ពឺ
2026/07/15 03:07:44 pm        1
គណៈកម្មការធ្វើជំរឿនមន្ត្រីជាក់ស្តែង បន្តយុទ្ធនាការជំរឿនមន្រ្តីរាជការនៅ «ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ»
2026/07/15 02:44:57 pm        1
ប្រមុខការទូតកម្ពុជា៖ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំងនាខែវិច្ឆិកាខាងមុខនៅកម្ពុជា គឺជាប្រវត្តិសាស្ត្រនឹងបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបារាំង
2026/07/15 02:35:58 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទួរគីចាត់ទុកការវាយប្រហាររបស់អ៊ុយក្រែនលើនាវាពាណិជ្ជកម្មនៅសមុទ្រខ្មៅថា ជាការគំរាមកំហែងដល់សន្តិសុខថាមពល

2026/07/15 04:05:26 pm
​លោក TRUMP៖ ប្រទេសឈូងសមុទ្រជំទាស់នឹងការយកកម្រៃលើនាវាឆ្លងកាត់ច្រកសមុទ្រហ័រមូស
2026/07/15 03:54:48 pm
​CENTCOM៖ សហរដ្ឋអាមេរិកបញ្ចប់ប្រតិបត្តិការវាយប្រហារបន្ថែម លើប្រទេស​​អ៊ីរ៉ង់
2026/07/15 03:50:14 pm
​ប្រព័ន្ធផ្សព្វផ្សាយ៖ លោក TRUMP ជំរុញឲ្យលោក NETANYAHU ដកកងកម្លាំងអ៊ីស្រាអែលចេញពីស៊ីរី និងលីបង់
2026/07/15 03:47:32 pm
​ជនអន្តោប្រវេសន៍៥០នាក់បាត់ខ្លួន ក្នុងសមុទ្រមេឌីទែរ៉ាណេ ក្រោយទូកលិច ខណៈ១០នាក់ត្រូវបានជួយសង្គ្រោះ
2026/07/15 03:45:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/15 08:40:40 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/14 08:35:18 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/14 06:40:51 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/13 11:52:07 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am