Slaven Bilinc ត្រឡប់មកដឹកនាំក្រុមជម្រើសជាតិក្រូអាស៊ីជាថ្មី

2026/07/14 02:51:31 pm        107

សហព័ន្ធបាល់ទាត់ក្រូអាស៊ី បានប្រកាសជាផ្លូវការនៅថ្ងៃចន្ទពីការតែងតាំងលោក Slaven Bilic អតីតអ្នកចាត់ការក្លិប West Ham United ជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិ បន្ទាប់ពីលោក Zlatko Dalic លាលែងពីតំណែង។

លោក Slaven Bilic វ័យ ៥៧ ឆ្នាំ បានវិលត្រឡប់មកកាន់ក្រុមជម្រើសជាតិវិញ បន្ទាប់ពីធ្លាប់ដឹកនាំក្រុមអាយុក្រោម ២១ ឆ្នាំរបស់ក្រូអាស៊ី មុនពេលក្លាយជាគ្រូបង្វឹកក្រុមធំអស់រយៈពេល ៦ ឆ្នាំ ដោយបានដឹកនាំសរុប ៦៥ ប្រកួត។

ចំណែកលោក Dalic ដែលត្រូវបានចាត់ទុកថាជាគ្រូបង្វឹកជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ក្រូអាស៊ី បានសម្រេចចិត្តចាកចេញពីតំណែងក្រោយដឹកនាំក្រុមអស់រយៈពេល ៩ ឆ្នាំ បន្ទាប់ពីក្រូអាស៊ីធ្លាក់ចេញពីការប្រកួតបាល់ទាត់ពិភពលោក ២០២៦ ក្រោមថ្វីជើងព័រទុយហ្គាល់វគ្គ ៣២ ក្រុមចុងក្រោយ។

លោក Slaven Bilic មិនទាន់ដឹកនាំក្រុមណាមួយឡើយចាប់តាំងពីចាកចេញពីក្លិប Al Fateh នៃលីគកំពូលអារ៉ាប៊ីសាអូឌីត ក្នុងឆ្នាំ ២០២៤ បន្ទាប់ពីដឹកនាំក្រុមបាន ៣៦ ប្រកួតក្នុងមួយរដូវកាល។

ក្រៅពីនេះ លោកក៏មានបទពិសោធន៍យ៉ាងច្រើននៅអង់គ្លេស ដោយធ្លាប់ដឹកនាំ West Ham, West Bromwich Albion និង Watford។ អាជីពជាគ្រូបង្វឹករបស់លោកបានចាប់ផ្តើមនៅក្លិប Hajduk Split ក្នុងឆ្នាំ ២០០១ បន្ទាប់ពីចូលនិវត្តន៍ពីអាជីពជាកីឡាករបានមួយឆ្នាំ។

ក្នុងនាមជាកីឡាករលោក Bilic បង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិក្រូអាស៊ី ៤៤ ប្រកួត និងជាសមាជិកសំខាន់ម្នាក់ដែលបានជួយឱ្យក្រូអាស៊ីឈ្នះចំណាត់ថ្នាក់លេខ៣ បាល់ទាត់ពិភពលោក ១៩៩៨ នៅប្រទេសបារាំង។

បេសកកម្មដំបូងរបស់លោកក្នុងការវិលត្រឡប់មកដឹកនាំក្រុមជម្រើសជាតិក្រូអាស៊ី គឺដឹកនាំក្រុមឱ្យឆ្លងផុតវគ្គជម្រុះជើងឯកទ្វីបអឺរ៉ុប UEFA Euro 2028 មុនបន្តរៀបចំក្រុមសម្រាប់ការប្រកួត FIFA World Cup 2030៕ អត្ថបទ៖នាង សុភាវុធ




អត្ថបទដែលទាក់ទង

Brighton ចំណាយលុយបំបែកកំណត់ត្រាក្លិបនាំយកខ្សែការពារ Luka Vuskovic ពី Tottenham តម្លៃ ៤៦ លានផោន
2026/07/15 01:46:00 pm        1
កម្ពុជា ជួបម្ចាស់ផ្ទះហ្វីលីពីនល្ងាចនេះ បើកឆាកយុទ្ធនាការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ ជុំទី១
2026/07/15 01:13:57 pm        1
Mason Greenwood រកបានទ្រនំថ្មីផ្ទេរពី Marseille ទៅ Fenerbahce តម្លៃ ៣៩ លានអឺរ៉ូ
2026/07/15 01:04:39 pm        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជានាំចេញវាយនភណ្ឌកែច្នៃរួច នៅក្នុងឆមាសទី១ មានទឹកប្រាក់សរុបជាង ២១៥ លានដុល្លារ

2026/07/15 09:35:52 pm
​ស្រ្តីអ៊ូហ្គង់ដា កែឆ្នៃកាកសំណល់ដើមម៉ូយ៉ាវអាហ្វ្រិកទៅជាថាមពលស្អាត
2026/07/15 09:07:21 pm
​ក្រុមអ្នកវិទ្យាសាស្រ្តធ្វើដំណើរទៅកាន់កោះ Greenland ដើម្បីសិក្សាពីហានិភ័យនៃការរលាយផ្ទាំងទឹកកក
2026/07/15 09:06:29 pm
​អាកាសធាតុស្ងួតធ្វើឲ្យអាងស្តុកទឹកដ៏សំខាន់របស់ហ្វីលីពីន ស្ថិតក្រោមកម្រិតធ្ងន់ធ្ងរ គំរាមកំហែងដល់ការនេសាទត្រី
2026/07/15 09:05:19 pm
​មនុស្ស ៩នាក់ ត្រូវបានសម្លាប់ អំឡុងការប៉ះទង្គិចគ្នានៅតំបន់កាស្មៀគ្រប់គ្រងដោយប៉ាគីស្ថាន
2026/07/15 09:04:17 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/15 08:40:40 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/14 08:35:18 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/14 06:40:51 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/13 11:52:07 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am