UN Womenគ្រោងផ្តល់ជំនួយដោះស្រាយបញ្ហាប្រឈមទ័ពមួកខៀវកម្ពុជាជាស្តី្រ

2022/05/03 06:44:38 pm        903

ភ្នំពេញ៖ ការិយាល័យទីភ្នាក់ងារUN Women បានសម្រេចថា នឹងផ្តល់ជំនួយតាមរយៈ Elsie Initiative Fund ដើម្បីសិក្សាស្រាវជ្រាវកំណត់កត្តាប្រឈមការបញ្ជូនទ័ពមួកខៀវស្ត្រីកម្ពុជា ចូលរួមប្រតិបត្តិការរក្សាសន្តិភាពរបស់ UN នៅតាមបណ្តាប្រទេសកំពុងមានជម្លោះសង្គ្រាម។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បាន​ថ្លែង​ប្រាប់​BTVនៅថ្ងៃទី៣ ខែឧសភានេះថា ការិយាល័យទីភ្នាក់ងារសហប្រជាជាជាតិ UN Women ប្រចាំ​នៅ​កម្ពុជា បានសម្រេចនឹងសម្របសម្រួលការផ្តល់ជំនួយអនុវត្តគម្រោង វាស់វែង​ឱកាស​សម្រាប់​ស្ត្រី​នៅក្នុងប្រតិបត្តិការរក្សាសន្តិភាព (MOWIP) តាម​រយៈការជ្រើសរើស​យក​វិទ្យា​ស្ថាន​ស្រាវជ្រាវ​ឯករាជ្យមួយ ​ដើម្បីធ្វើការប៉ាន់ប្រមាណកត្តាប្រឈម ​និង​កត្តា​រារាំង​របស់ស្ត្រីកម្ពុជា ហើយ​នឹង​ចងក្រង​បង្កើតឡើង ដោយមជ្ឈមណ្ឌលសម្រាប់អភិបាលកិច្ចវិស័យសន្តិសុខនៅទីក្រុងហ្សឺណែវ (DCAF) ដើម្បីការគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ​និងបង្កើនការចូលរួមរបស់ស្ត្រីប្រកបដោយ​អត្ថន័យ​នៅក្នុងប្រតិបត្តិការរក្សាសន្តិភាពUN។

គម្រោងនេះ នឹងបង្ហាញភាពជាអ្នកដឹកនាំរបស់ប្រមុខថ្នាក់ដឹក​នាំ​រាជរដ្ឋាភិបាល​កម្ពុជា​នៅក្នុងស្មារតី​ប្ដេជ្ញាចិត្តចូលរួមថែរក្សាសន្តិភាពអន្តរជាតិ ​សម្រេច​បានតាមគោលដៅ ​ស្របពេលដែលកម្ពុជា កំពុង​ដើរតួនាទី និងអាទិភាពរបស់កម្ពុជា​ ក្នុងនាមជាប្រធានអាស៊ាន នៅក្នុងឆ្នាំ២០២២ ដែលផ្ដោត​លើការ​ពន្លឿនរបៀបវារៈស្តីពីស្ត្រីសន្តិភាព​ និង​សន្តិសុខនៅក្នុងអាស៊ាន។

លោកស្រី Sarah Knibbs មានជំនឿថា គម្រោងនឹងធ្វើឱ្យមានការសាយភាយ​លទ្ធផលជាវិជ្ជមានផង​ដែរ​នៅក្នុងតំបន់អាស៊ាន និងសង្ឃឹមថា​គម្រោងជំរុញលើកទឹកចិត្តដល់បណ្តាសមាជិកអាស៊ាន​ផ្សេងទៀតផងដែរ។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបញ្ជាក់ថា ​មូលនិធិ Elsie Initiative (EIF) បង្កើត​ឡើង​ដោយUN និងរដ្ឋាភិបាលប្រទេសកាណាដានៅក្នុងឆ្នាំ ២០១៩ ហើយមូលនិធិ ​គឺមាន​លក្ខណៈ​ច្នៃប្រឌិត ​ជាមូលនិធិពហុភាគី ​ដែលមានគោលបំណងបង្កើនល្បឿន វឌ្ឍនភាព​ឆ្ពោះទៅ​ទទួល​គោលដៅសូចនាករយេនឌ័រ ​ស្របជាមួយសេចក្ដីសម្រេចរបស់ក្រុម​ ប្រឹក្សាសន្តិសុខUN និង​យុទ្ធសាស្ត្រកាត់បន្ថយគម្លាតយេនឌ័រ​នៅក្នុងកងកម្លាំង របស់UNឆ្នាំ​ ២០១៨ ២០២៨។

ឯកឧត្តម បន្តថា បច្ចុប្បន្នកម្ពុជា គឺស្ថិតនៅក្នុងលំដាប់ប្រទេសទី២៥ បានបញ្ជូនកងកម្លាំង​ចូលរួម​ច្រើនជាងគេនៅក្នុងការរក្សាសន្តិភាពរបស់ UN ​ហើយនាពេលបច្ចុប្បន្នកម្ពុជា​ មានកងមួកខៀវ ៧៦៦រូបមានស្ត្រី១៤% កំពុងឈរជើងបំពេញបេសកកម្មរក្សាសន្តិភាពតាមប្រទេសចំនួន៤រួមមាន ស៊ូដង់ខាងត្បូង ​លីបង់ ម៉ាលី ​និងសាធារណរដ្ឋអាហ្វ្រឹកកណ្តាល ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm