អ្នកនាំពាក្យក្រសួងព័ត៌មាន ណែនាំមន្ត្រីព័ត៌មានរាជធានី-ខេត្តត្រូវក្តាប់សភាពការណ៍ជាតិ-អន្តរជាតិ​ឱ្យបានច្បាស់លាស់ និងឆ្លើយតបចំពោះព័ត៌មានក្លែងក្លាយឱ្យបានទាន់ពេលវេលា

2026/07/14 03:07:50 pm        144

កោះកុង៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បាន​ណែនាំ​ដល់មន្ត្រីព័ត៌មានរាជធានី-ខេត្ត ឱ្យតាមដាន និងក្តាប់ព័ត៌មាន ឬព្រឹត្តិការណ៍ជាតិ និង​អន្តរជាតិ​ឱ្យ​បានច្បាស់លាស់ ដើម្បីរៀបចំយុទ្ធសាស្រ្ត​ផ្សព្វផ្សាយ​ជូន​ប្រជា​ពលរដ្ឋ​នៅ​មូលដ្ឋាន​បាន​ជ្រាប​ត្រឹមត្រូវ ប្រកបដោយប្រសិទ្ធភាព និងជៀសវាងការទទួលបានព័ត៌មានមិនពិត ឬការបក​ស្រាយ​ខុស​ពី​ប្រភពផ្សេងៗ។

ការណែនាំនេះ ត្រូវបានធ្វើឡើងក្នុងពិធីជួបសំណេះសំណាល និង​តម្រង់​ទិស​ការងារ​គ្រប់​គ្រង​ព័ត៌មាន និងសាធារណៈមតិ ជូនដល់មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តកោះកុងនៅថ្ងៃទី១៣ ខែ​កក្កដា ឆ្នាំ២០២៦។

ឯកឧត្តម ទេព អស្នារិទ្ធ បានលើកឡើងទៀតថា នៅក្នុងបរិបទដែលបច្ចេក​វិទ្យាវិវត្តន៍​យ៉ាង​ឆាប់​រហ័ស លំហូរព័ត៌មានក្លែងក្លាយក៏កើតមានឡើងយ៉ាងច្រើន ដែលទាមទារ​ឱ្យ​មន្ត្រី​ព័ត៌​មាន​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្នខ្ពស់ និងមានវិធានការគ្រប់គ្រងព័ត៌មាននិងឆ្លើយតបឱ្យបានម៉ឺងម៉ាត់។ ឯកឧត្តមបានគូសបញ្ជាក់ថា វិធីសាស្ត្រប្រឆាំងដ៏មានប្រសិទ្ធភាព គឺការយកព័ត៌មានពិតទៅបំផ្លាញព័ត៌មានក្លែងក្លាយឱ្យអស់។

ឯកឧត្តមបានសង្កត់ធ្ងន់ថា នៅពេលដែលមន្ត្រីសាធារណមតិមានធាតុចូល និងព័ត៌មានគ្រប់គ្រាន់ក្នុងដៃ យើងអាចផ្សព្វផ្សាយឆ្លើតបបានភ្លាមៗ និងមានមូលដ្ឋានគ្រឹះត្រឹមត្រូវ ការឆ្លើយតបបានលឿន និងច្បាស់លាស់ ជួយកាត់បន្ថយការភាន់ច្រឡំរបស់សាធារណជន ហើយការពារមិនឱ្យមតិអវិជ្ជមានពីបរទេស ឬក្រុមមជ្ឈដ្ឋានមិនល្អ បំភ្លៃការពិតអំពីស្ថានភាពប្រទេសកម្ពុជា ជាពិសេសក្នុងមូលដ្ឋាន។

ឯកឧត្តមគួសបញ្ជាក់ថា មន្ទីរព័ត៌មានដើរតួនាទីជាស្ពានតភ្ជាប់ដ៏សំខាន់រវាងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ តាមរយៈការងារសាធារណមតិ ដែលជាសេនាធិការមិនអាចខ្វះបានទាំងនៅថ្នាក់រដ្ឋបាលរាជធានី-ខេត្ត និងថ្នាក់ជាតិ។

ឯកឧត្តម ទេព អស្នារិទ្ធ មានប្រសាសន៍បញ្ជាក់ថា យន្តការការងារព័ត៌មាន និងសាធារណមតិ នៃមន្ទីររាជធានីខេត្ត កំពុងដើរតួនាទីដ៏សំខាន់ជា «ខ្សែប្រយុទ្ធ»ក្នុងសមរភូមិព័ត៌មានសម្រាប់មូលដ្ឋានរាជធានីខេត្តរៀងៗខ្លួន។ ទោះជាយ៉ាងណាក៏ដោយ ឯកឧត្តមបានសង្កត់ធ្ងន់ថា ដើម្បីធានាបាននូវកម្លាំងសរុប និងប្រសិទ្ធភាពការងារ ក្រុមការងារទាំងអស់ត្រូវតែមានការគាំទ្រ និងសហការគ្នាជាធ្លុងមួយដើម្បីធានាសាមគ្គីភាពរឹងមាំផ្ទៃក្នុង ព្រមទាំងបន្តពង្រឹងកិច្ចសហការល្អជាមួយមន្ទីរជំនាញជុំវិញខេត្ត និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ក្នុងទម្រង់ជាបណ្តាញការងារព័ត៌មាន និងសាធារណមតិរឹងមាំក្នុងមូលដ្ឋាន។

ជាមួយគ្នានេះ ឯកឧត្តមអ្នកនាំពាក្យ ក៏បានជំរុញឱ្យមន្ទីរព័ត៌មានរាជធានី-ខេត្តទាំងអស់ យកចិត្តទុកដាក់ផលិត និងផ្សព្វផ្សាយព័ត៌មានសកម្មភាពថ្នាក់ដឹកនាំ ការអភិវឌ្ឍមូលដ្ឋាន និងព្រឹត្តិការណ៍នានាក្នុងខេត្ត តាមរយៈគេហទំព័រ និងបណ្តាញសង្គមផ្លូវការរបស់មន្ទីរឱ្យបានផុលផុសផងដែរ។

លោក មុំ ម៉ាលិកា ប្រធានមន្ទីរព័ត៌មានខេត្តកោះកុង បានប្តេជ្ញាពង្រឹងសមត្ថភាពក្រុមការងារ និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញការផលិតមាតិកាព័ត៌មានស្តីពីសកម្មភាពថ្នាក់ដឹកនាំ និងសមិទ្ធផលអភិវឌ្ឍន៍មូលដ្ឋានឱ្យបានកាន់តែសកម្ម និងទាន់ពេលវេលា។ ជាមួយគ្នានេះ មន្ទីរនឹងពង្រឹងប្រសិទ្ធភាពបណ្តាញសង្គមផ្លូវការរបស់ខ្លួន ដើម្បីក្លាយជាប្រភពព័ត៌មានដ៏មានទំនុកចិត្តសម្រាប់ប្រជាពលរដ្ឋ នៅក្នុងខេត្តកោះកុងទាំងមូល៕

អត្ថបទដែលទាក់ទង

ក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅជាបណ្តោះអាសន្ន នៅខេត្តព្រះវិហារ ចំនួន ៦៤៥គ្រួសារ
2026/07/14 07:19:47 pm        1
សម្ដេចធិបតី ៖ ថ្ងៃនេះខ្ញុំបានបំពេញរួចហើយនូវកាតព្វកិច្ចសំខាន់មួយក្នុងនាមជា​មន្ត្រីរាជរដ្ឋាភិបាលមួយរូប គឺធ្វើជំរឿនមន្ត្រី
2026/07/14 06:22:09 pm        1
ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ចប់អាណត្តិ៖ កម្ពុជាគឺជាគោលដៅទេសចរណ៍​ ដ៏មានសុវត្ថិភាពមួយ
2026/07/14 06:09:38 pm        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​EU រិះគន់ការគំរាមកំហែង លើ ICC ខណៈសហរដ្ឋអាមេរិកកំណត់គោលដៅតុលាការ

2026/07/14 08:09:27 pm
​កុងហ្គោអះអាងថា ការរីករាលដាលឆ្លងជំងឺអេបូឡា បានទៅដល់ខេត្ត Haut-Uele និងខេត្ត Tshopo
2026/07/14 08:09:04 pm
​ក្រុមឧទ្ទាមហ៊ូធី វាយប្រហារមីស៊ីលលើអារ៉ាប៊ីសាអ៊ូឌីត ដើម្បីបញ្ចប់ភាពស្ងប់ស្ងាត់អស់រយៈពេលជាច្រើនឆ្នាំ
2026/07/14 08:05:21 pm
​សភាអ៊ុយក្រែនបោះឆ្នោតបន្ថែមរយៈពេលនៃ​​​ច្បាប់អាជ្ញាសឹក និងការកេណ្ឌ​ទ័ព ៩០​ថ្ងៃទៀត
2026/07/14 08:04:55 pm
​ពលរដ្ឋអ៊ីរ៉ង់អះអាងថា ច្រកសមុទ្រ Hormuz ត្រូវតែបិទក្រោយរលកចុងក្រោយនៃការវាយប្រហាររបស់អាមេរិក
2026/07/14 08:03:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/12 04:15:59 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/14 08:35:18 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/14 06:40:51 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/13 11:52:07 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am