ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា សហរដ្ឋអាមេរិកចង់គ្រប់គ្រងច្រកសមុទ្រហ័រមូស និងទទួលបាន ២០% នៃថ្លៃដឹកជញ្ជូនទំនិញទាំងអស់ដែលដឹកជញ្ជូនឆ្លងកាត់ច្រកនេះ ដើម្បីធានាបាននូវការធ្វើដំណើរដោយសុវត្ថិភាព។

លោកបានសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social របស់លោកថា៖ «ប្រទេសដទៃទាំងអស់នឹងអាចប្រើប្រាស់ច្រកសមុទ្រនេះដោយសេរី និងស្មើភាព។ ចាប់ពីពេលនេះតទៅ សហរដ្ឋអាមេ រិក នឹងត្រូវបានគេដឹងថា ជា «អ្នកការពារច្រកសមុទ្រហ័រមូស»។ ទោះជាយ៉ាងណា ក្នុងនាមជាអ្នកបំពេញតួនាទីនេះ ហើយដើម្បីធានាភាពយុត្តិធម៌ សហរដ្ឋអាមេរិកនឹងទទួលបានការទូទាត់សំណង ក្នុងអត្រា ២០% លើទំនិញទាំងអស់ដែលឆ្លងកាត់ច្រកសមុទ្រនេះ ដើម្បីរ៉ាប់រងរាល់ការចំណាយទាំងអស់ដែលចាំបាច់សម្រាប់ការផ្តល់សុវត្ថិភាព និងសន្តិសុខនៅក្នុងតំបន់ដែលមានភាពតានតឹង និងងាយមានគ្រោះថ្នាក់របស់ពិភពលោក។ ដំណើរការ និងការរៀបចំយន្តការអនុវត្ត នឹងចាប់ផ្តើមភ្លាមៗ»។
ប្រហែល ២៥% នៃប្រេងសកលលោក និងឧស្ម័នធម្មជាតិរាវប្រហែល ២០% ត្រូវបានដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រហ័រមូស៕
