ប្រធានសភា វ៉េណេស៊ុយអេឡា លោក Jorge Rodriguez បាននិយាយកាលពីថ្ងៃចន្ទសប្ដាហ៍នេះថាចំនួនអ្នកស្លាប់ពីគ្រោះមហន្តរាយរញ្ជួយដី ២លើក ក្នុងប្រទេសនេះ បានកើនឡើងដល់៤.៥៦១នាក់ និង១៦.៧៤០ នាក់ បានរងរបួស។

លោក Rodriguez បានបង្ហោះលើបណ្ដាញសង្គមរបស់លលោកថា ជំរំស្នាក់នៅបណ្ដោះអាសន្នចំនួន១០៧ កន្លែង ត្រូវបានបង្កើតឡើង និងមនុស្ស២០.២៣១នាក់ កំពុងស្នាក់នៅ ។
លោកក៏បាននិយាយផងដែរថា មនុស្ស១៧.៩០៧នាក់ នៅតែគ្មានផ្ទះសម្បែង ស្របពេលអគារចំនួន៨៥៦ ខ្នង ត្រូវបានបំផ្លាញ។
យោងតាមការធ្វើបច្ចុប្បន្នភាព បុគ្គលិកសរុបចំនួន ៣០.៩៨៩ នាក់ អ្នកស្ម័គ្រចិត្ត ៣០.៦៩២ នាក់ និងក្រុមអ្នកជួយសង្គ្រោះអន្តរជាតិចំនួន២.៤៧១នាក់ ត្រូវបានដាក់ពង្រាយ ក្នុងតំបន់រងផលប៉ះពាល់នានា ។
ចាប់តាំងពីការរញ្ជួយដីកម្រិត៧,២និង៧,៥ រ៉ិចទ័រ កាលពីថ្ងៃពុធ ២៤មិថុនា២០២៦ នេះ មក ប្រទេសវ៉េណេស៊ុយអេឡា បានកត់ត្រារលករញ្ជួយចំនួន ១.២៥៣លើក៕
