ចិនជំរុញឱ្យអឺរ៉ុបឈប់គាំទ្រសេចក្តីសម្រេចខុសច្បាប់ ស្ដីពីសមុទ្រចិនខាងត្បូង ដើម្បីបញ្ចៀស​ការប៉ះពាល់ដល់ទំនាក់ទំនង

2026/07/15 12:59:20 am        58

ក្រសួងការបរទេសចិន នៅថ្ងៃអង្គារ (ទី១៤ ខែកក្កដា ឆ្នាំ២០២៦) នេះ បានអំពាវនាវឱ្យភាគីអឺរ៉ុបប្រុងប្រយ័ត្ន ចំពោះពាក្យសម្ដី និងទង្វើរបស់ខ្លួន ជុំវិញ​ករណី​សមុទ្រចិនខាងត្បូង ហើយ​ឈប់គាំទ្រ «សេចក្តីសម្រេចខុសច្បាប់» ដើម្បីការពារកុំ​ឱ្យ​ប៉ះពាល់ដល់​ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេស​ចិន និងសហភាពអឺរ៉ុប (EU)។

អ្នកនាំពាក្យក្រសួងការបរទេស លោក Lin Jian បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា «អឺរ៉ុបមិនមែនជាភាគីនៃបញ្ហាសមុទ្រចិនខាងត្បូងនោះ​ទេ ហើយគ្មានសិទ្ធិធ្វើអត្ថាធិប្បាយអ្វីឡើយ​ ជុំវិញ​អធិបតេយ្យទឹកដី សិទ្ធិ និងផលប្រយោជន៍ផ្លូវសមុទ្រស្របច្បាប់របស់ប្រទេសចិន នៅសមុទ្រចិនខាងត្បូង»។

ការអត្ថាធិប្បាយទាំងនេះ បានកើតឡើងបន្ទាប់ពីមាន​សេចក្តីថ្លែងការណ៍រួមដែលចេញកាលពីថ្ងៃអាទិត្យដោយប្រទេសនានា ក្នុង​នោះ​រួមមាន​ទាំងប្រទេសអឺរ៉ុបមួយចំនួនផង​ដែរ ដែល​បានលើក​ឡើង​ថា ការទាមទារដែនសមុទ្រដ៏ធំទូលាយរបស់ចិន នៅសមុទ្រចិនខាងត្បូង មិនមានមូលដ្ឋានច្បាប់ទេ ដោយ​បន្ទាប់មកមាន​សេចក្តីថ្លែងការណ៍ពាក់ព័ន្ធពី EU។

លោក Lin បានបញ្ជាក់​ថា ចិនក៏បានកោះ​អញ្ជើញ​មន្ត្រីនៃស្ថានទូតនៃប្រទេសពាក់ព័ន្ធ ប្រចាំ​នៅប្រទេសចិន និងគណៈប្រតិភូ EU ប្រចាំប្រទេសចិន និងបានដាក់ការ​តវ៉ាផ្លូវការ​យ៉ាងខ្លាំង​ក្លាជាមួយ​ពួកគេ​៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        10
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        17
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm