បារាំងបន្ត​ទប់​ទល់​ចំហេះ​ព្រៃ ខណៈកំពុង​ឆាប​ឆេះ​រាល​ដាល​​ផ្ទៃដី ១.៩០០ហិកតា

2026/07/15 02:38:32 am        43


ទូរទស្សន៍ BFMTV នៅ​ថ្ងៃអង្គារ (ទី​១៤ ខែកក្កដា ឆ្នាំ២០២៦) នេះ បាន​ផ្សាយ​ថា ចំហេះ​ព្រៃ​ចំនួន ២ នៅក្នុងព្រៃ Fontainebleau របស់ប្រទេសបារាំង បានបន្តរាលដាលពេញមួយយប់ ដោយបានឆាប​ឆេះផ្ទៃ​ដីទំហំ ១.៩២០​ហិកតា ខណៈដែលអាជ្ញាធរបានចាប់ខ្លួនមនុស្ស ២នាក់ដែលសង្ស័យថា បានបង្កឱ្យ​មាន​ការ​ឆេះ​ដំបូងដោយចេតនា។

អ្នកពន្លត់អគ្គីភ័យប្រហែល ៦០០នាក់ នៅតែត្រូវបានដាក់ពង្រាយនៅកន្លែងកើតហេតុ ខណៈដែលប្រតិបត្តិការពន្លត់អគ្គិភ័យនៅតែបន្តមាន​។ អ្នកពន្លត់អគ្គិភ័យបានឱ្យដឹង​ថា ចំហេះសកម្មចំនួន ២ នៅក្នុងព្រៃ Fontainebleau បានប៉ះពាល់ដល់ផ្ទៃដីសរុបចំនួន ១.៩២០​ហិកតា។

ការ​ឆាប​ឆេះ​ដំបូង ដែលបានកើតឡើងកាល​ពី​ថ្ងៃអាទិត្យចុងសប្ដាហ៍​កន្លង​មក​ បាន​ដុត​ផ្ទៃ​ដី​ប្រហែល ១.៥០០ហិកតា ខណៈដែលចំហេះ​ទី២ បានបំផ្លាញចន្លោះពី ៣០០ ទៅ ៤០០ហិកតា។

រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនបារាំង លោក Philippe Tabarot បានអំពាវនាវឱ្យមាន «ការកាត់ទោសយ៉ាងធ្ងន់ធ្ងរ» សម្រាប់អ្នកដែលត្រូវ​ទទួលខុសត្រូវ ចំពោះការបង្កឱ្យមាន​ចំហេះ​ដោយចេតនា ដោយនិយាយថា ជនល្មើសមួយចំនួន ក៏គួរតែទទួលបានការព្យាបាលផងដែរ។ លោកបានបន្ថែមថា អ្នកដុតដែលបានបញ្ជាក់គួរតែប្រឈមមុខនឹង «ការផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរ» ខណៈពេលដែលអ្នកមាន​បញ្ហា​ផ្លូវ​ចិត្តដែលធ្វើ​ឱ្យ​​បង្ក​អគ្គិភ័យ​​ គួរតែទទួលបានការព្យាបាល។

អាជ្ញាធរបារាំងបានបញ្ជាក់​ឱ្យដឹង​ថា មនុស្សចំនួន ៥៩នាក់ ត្រូវបានចាប់ខ្លួននៅទូទាំងប្រទេស ចាប់តាំងពីការចាប់ផ្តើមរដូវចំហេះ​ព្រៃ ដោយសង្ស័យថា បានបង្កឱ្យមាន​ភ្លើងឆាប​ឆេះព្រៃដោយចេតនា។ ការចាប់ខ្លួន ២នាក់ ត្រូវបានភ្ជាប់ទៅនឹងចំហេះ​ព្រៃ Fontainebleau៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        28
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        13
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        33

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm