រុស្ស៊ីបាញ់មីស៊ីលស្រោច​ទីក្រុងគីវ ជាលើកទី៥ ក្នុងខែនេះ ខណៈបង្កើន​ការ​វាយប្រហារតាម​អាកាស

2026/07/15 02:44:40 am        31


ប្រទេស​រុស្ស៊ីបានបើកការវាយប្រហារយ៉ាង​សន្ធាប់ ​ដោយប្រើ​ប្រាស់​យានដ្រូន​ និងមីស៊ីលបាលី​ស្ទិក​ជាច្រើនគ្រាប់ លើ​ទីក្រុងគីវ នា​ព្រឹកថ្ងៃអង្គារ (ទី១៤ ខែកក្កដា ឆ្នាំ២០២៦) នេះ​ ដែលជាប្រតិបត្តិការ​លើកទី៥ លើរដ្ឋធានីរបស់​អ៊ុយ​ក្រែន​ រហូតមកដល់ពេលនេះក្នុងខែនេះ ខណៈដែលទីក្រុងមូស្គូ កំពុងបង្កើនការវាយប្រហារពី​លើអាកាស​។

លោក​ប្រធានាធិបតី Volodymyr Zelenskyy បានលើក​ឡើង​ថា ការវាយប្រហារនេះបានបំផ្លាញទីតាំងចំនួន ១៦កន្លែង​ នៅក្នុងរដ្ឋធានី ក្នុង​នោះ​រួមមាន​ទាំងសាលារៀន និងអាជីវកម្ម​ផង​ដែរ​ ខណៈដែលមន្ត្រីក្រុង បានរាយការណ៍ពីការមាន​អគ្គិ​ភ័យជាច្រើន នៅទូទាំងទីក្រុង។

លោក Zelenskyy បានឱ្យដឹង​ទៀត​ថា រុស្ស៊ីក៏បានកំណត់គោលដៅផង​ដែរ​ លើ​ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅភាគ​កណ្តាល និងភាគខាងត្បូងអ៊ុយក្រែន ដោយបន្ថែមថា ការវាយប្រហារទាំងនោះបានធ្វើឱ្យមនុស្ស ៧នាក់រងរបួស នៅតំបន់ Kharkiv ភាគខាងកើត និង ៣នាក់នៅតំបន់ Chernihiv ភាគខាងជើង។

លោក Zelenskyy បានរៀប​រាប់តាម​រយៈ​ការ​បង្ហោះសារ នៅលើបណ្ដាញស​ង្គម​ X ថា «យប់មិញ រុស្ស៊ីបានបាញ់យានដ្រូនចំនួន ១៣៥គ្រឿង និងមីស៊ីលប្រភេទផ្សេងៗគ្នា ១០គ្រាប់ ដែលភាគច្រើនជាមីស៊ីលបាលីស្ទិក​ លើ​ទីក្រុង និងសហគមន៍របស់យើង»។

គួរ​បញ្ជាក់​ថារដូវក្តៅនេះ រុស្ស៊ីបានបង្កើនការវាយប្រហារតាមអាកាសរបស់ខ្លួន លើអ៊ុយក្រែន ដោយវាយប្រហារទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ប្រទេស​នេះ​ស្ទើរតែរៀងរាល់យប់ ខណៈដែលទីក្រុងគីវ មានអាវុធការពារដែនអាកាសតិចតួច ដើម្បីទប់ទល់នឹងមីស៊ីលបាលីស្ទិក​។

កងទ័ពអាកាសអ៊ុយក្រែនបានឱ្យដឹង​ថា អង្គភាពការពារដែនអាកាស បានបាញ់ទម្លាក់មីស៊ីលបាលីស្ទិក​ចំនួន ៥គ្រាប់ ក្នុងចំណោម ៨គ្រាប់ដែលរុស្ស៊ីបានបាញ់កាលពីយប់មិញ ដែល​ជាអត្រាស្ទាក់ចាប់ខ្ពស់ជាងការវាយប្រហារកាលពីដើមខែនេះ ហើយ​និង​បាញ់ទម្លាក់​យានដ្រូន ១០៨គ្រឿង ក្នុងចំណោម ១៣៥គ្រឿង​៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        59
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        88
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        75

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm