មនុស្សជាច្រើននាក់ បានស្លាប់ នៅក្នុងហេតុការណ៍ឆាបឆេះអគារ Oxy ស្ថិតលើទីលានចតុរង្គ De Brouckere នៅកណ្តាលទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិកនាថ្ងៃអង្គារនេះ ។
យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា មនុស្ស ៦នាក់ កំពុងបាត់ខ្លួន ។
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យត្រូវបានដាក់ពង្រាយ ដើម្បីចុះប្រតិបត្តិការរុករក និងជួយសង្រ្គោះ ហើយនៅមុននេះ កម្មករ ២០០នាក់ ត្រូវបានជម្លៀសចេញ ។
លោក Brecht Speybrouck គឺជារដ្ឋអាជ្ញាក្រុងព្រុចសែលនិយាយប្រាប់សារព័ត៌មានក្នុងស្រុក HLN ថា បច្ចុប្បន្នពួកយើងកំពុងព្យាយាមទាក់ទងមនុស្សទាំង ៦នាក់ ហើយលោកអាចបញ្ជាក់ផងដែរថា មនុស្សជាច្រើននាក់ បានស្លាប់ ប៉ុន្តែចំនួនគ្រោះថ្នាក់ពិតប្រាកដនៅមិនទាន់ដឹងច្បាស់នោះទេ ។
លោកបន្តថា ប្រតិបត្តិការជួយសង្រ្គោះ និងរុករក កំពុងធ្វើឡើង ហើយក្នុងករណីខ្លះ ចំនួនមនុស្សស្លាប់ ពិតជាធ្ងន់ធ្ងរខ្លាំងណាស់ ៕