នៅថ្ងៃអង្គារនេះកូរ៉េខាងជើង បានព្រមានពីភ្លៀងធ្លាក់ និងខ្យល់បក់ខ្លាំង ពេលដែលព្យុះទីហ្វុង Bavi បោកបក់ខិតមកជិត ក្នុងនោះ លោកមេដឹកនាំ Kim Jong Un ជំរុញឲ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីការពារការខូចខាត ។គ្រ
ោះមហន្តរាយធម្មជាតិតែងតែបង្កផលប៉ះពាល់ខ្លាំងនៅប្រទេសឯកាកូរ៉េខាងជើង ដោយសារតែហេដ្ឋារចនាសម្ព័ន្ធអន់និងសេដ្ឋកិច្ចទន់ខ្សោយរបស់ពួកគេ ។យោងតា
មសេចក្តីរាយការណ៍របស់កាសែតរដ្ឋRodongSinmun របស់ទីក្រុងព្យុងយ៉ាង បានឲ្យដឹងថា ព្យុះទីហ្វុង Bavi ត្រូវបានគេរំពឹងថា នឹងថមថយកម្លាំងរបស់វា មកនៅត្រឹមប្រព័ន្ធសម្ពាធទាបមុនពេលបោកបក់ឆ្លងកាត់តំបន់ភាគកណ្តាលកូរ៉េខាងជើង កាត់តាមសមុទ្រលឿង ចន្លោះថ្ងៃអង្គារនេះនិងថ្ងៃពុធ ។
កាសែតរាយការណ៍ទៀតថាទីភ្នាក់ងារអាកាសធាតុកូរ៉េខាងជើង បានចេញការព្រមានសម្រាប់ភ្លៀងធ្លាក់ខ្លាំងនិងខ្យល់បក់ខ្លាំង ។លោក Kim ត្រវកាសែតស្រង់សម្តីនិយាយថាក្រុមមន្រ្តី និងក្រុមការងារទាំងអស់ ត្រូវបានជំរុញឲ្យបន្តប្រុងប្រយ័ត្នខ្ពស់បំផុតហើយនិងចាត់វិធានការ ដើម្បីកាត់បន្ថយការខូចខាត ៕