ក្រសួងការបរទេសសម្ពោធផ្ទះបាយអង្គរ ដើម្បីទាក់ទាញបរទេសឲ្យបានស្គាល់ពីម្ហូបប្រពៃណីខ្មែរ

2022/05/03 07:43:41 pm        711

ភ្នំពេញ៖ នៅថ្ងៃនេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញសម្ពោធ «ផ្ទះបាយអង្គរ» ក្នុងគោលបំណងទាក់ទាញភ្ញៀវបរទេសឲ្យបានស្គាល់ពីម្ហូបប្រពៃណីខ្មែរ។

នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ ក្នុងពិធីសម្ពោធ “ផ្ទះបាយអង្គរ” ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងភរិយាឯកអគ្គរដ្ឋ/រាជទូតនៃបណ្តាប្រទេសអាស៊ាន ក៏ដូចជាភរិយា ឯកអគ្គរដ្ឋ / រាជទូតនៃប្រទេសដៃគូអាស៊ាន​ដែលជាសមាជិកានៃ​សមាគមនារីអាស៊ាន ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន មានប្រសាសន៍ថា ការបង្កើត “ផ្ទះបាយអង្គរ” គឺជាការកែទម្រង់ផ្ទៃក្នុង ដែលជាផ្នែកមួយនៃការទូតអាហារ ដែលមានចែងនៅ​ក្នុងយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ច២០២១-២០២៣ របស់ក្រសួង ព្រមទាំងទទួលបាន ការគាំទ្រ​ទាំងស្រុងពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ថ្លែងថា ក្នុងសម័យរបបប្រល័យពូជសាសន៍ ប៉ុល ពត ប្រជាជនគ្មានអាហារគ្រប់គ្រាន់ ដើម្បីទទួលទាន លើកលែងតែអង្គការចាត់តាំងហៅតែប៉ុណ្ណោះ ដូច្នេះពិធីសម្ពោធ ផ្ទះបាយអង្គរ នាពេលនេះកម្ពុជាចង់បណ្តាទូត និងប្រទេសជាដៃអាស៊ាន​ចូលរួម​ពិសាររួមគ្នា ដោយក្តីសប្បាយរីករាយ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បន្តថា ផ្ទះបាយអង្គរ នឹងមានការបណ្តុះបណ្តាលនឹងជួយ​ដល់​អ្នកជំនាញក្នុងវិស័យម្ហូបអាហារបានរៀនសូត្រ និងស្វែងយល់បន្ថែមអំពីការ​ចម្អិនម្ហូប​ប្រពៃណីរបស់ខ្មែរសម្រាប់ជូនភ្ញៀវបរទេសពិសារ និងបានស្គាល់ពីរសជាតិម្ហូបនីមួយៗ។

“ផ្ទះបាយអង្គរ” នេះត្រូវបានរៀបចំឡើង ក្រោមហេតុផលចំបងចំនួន៣គឺ ទី១ សៀវភៅមុខម្ហូប រសជាតិអង្គរ របស់ក្រសួងការបរទេសបានទទួលជ័យ លាភីជា “សៀវភៅមុខម្ហូបអាស៊ីដែលល្អផ្តាច់​គេនៅក្នុងការប្រកួត Gourmand World Cookbook Awards ប្រចាំឆ្នាំ២០២១ នៅទីក្រុងបារីស។ សៀវភៅនេះមានរូបមន្តធ្វើម្ហូប និង បង្អែម ខ្មែរ ចំនួន៣៨មុខ ដែលលម្អិត និងងាយស្រួលធ្វើតាម។ អាស្រ័យហេតុនេះ ក្រសួងនឹងប្រើប្រាស់សៀវភៅនេះជា ឧបករណ៍ គន្លឹះដើម្បីលើកស្ទួយ​និង​ផ្សព្វផ្សាយវិស័យការទូតអាហាររបស់យើង ​តាមរយៈមិត្តភក្តិបរទេសនៅ ទូទាំង​ ពិភពលោក ជាឧទាហរណ៍មិត្តភក្តិអាស៊ានរបស់យើងនៅក្នុងថ្ងៃនេះ។

ទី២ ក្រសួងការបរទេសតាមរយៈវិទ្យាស្ថានជាតិការទូតនិងទំនាក់ទំនងអន្តរជាតិ គ្រោងនឹងរៀបចំ​កម្មវិធីបណ្តុះ- បណ្តាលស្តីពី “ការទូតអាហារ” ដល់មន្រ្តីការទូតកម្ពុជាជាពិសេសភរិយា​ឯកអគ្គ​រាជទូត ដើម្បីពង្រឹងសមត្ថភាព ពួកគាត់ឱ្យស្វែងយល់ពីមូលដ្ឋានគ្រឹះនៃរូបមន្តនិងវិធីចម្អិនម្ហូបខ្មែរ ដើម្បីពន្យល់ពីប្រវត្តិម្ហូបខ្មែរ ​រាប់ពាន់ឆ្នាំនេះ និងលើកស្ទួយ អត្តសញ្ញាណជាតិខ្មែរដល់មិត្តភក្តិ​បរទេស និងទី៣ ​បន្ទាប់ពីម្ហូបខ្មែរត្រូវបានទទួលស្គាល់និងមានភាពល្បីល្បាញ​ កម្ពុជាជឿជាក់ថា នឹង​មា​នឱកាសវិនិយោគលើវិស័យផ្សេងៗដូចជា ​ឧស្សាហកម្មទេសចរណ៍​ ឧស្សាហកម្មអាកាសចរណ៍ ផលិតផលកសិកម្ម ​និងការពង្រីកចំនួនភោជនីយដ្ឋាន និងសណ្ឋាគារជាដើម ខណៈនេះនឹង​រួមចំណែកក្នុងកិច្ចខិតខំ ប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០៕ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        41
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        88
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm