ប្រតិភូមីយ៉ាន់ម៉ា នឹងមកកម្ពុជាដើម្បីចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីជំនួយ​មនុស្សធម៌​ទៅមីយ៉ាន់ម៉ា

2022/05/03 08:58:38 pm        615

ភ្នំពេញ៖ ប្រធានក្រុមការងារមីយ៉ាន់ម៉ាសម្រាប់ការសម្របសម្រួលជំនួយមនុស្សធម៌ នឹងដឹកនាំគណៈប្រតិភូមកកាន់កម្ពុជា នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២នេះ ដើម្បីចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីបញ្ហាជំនួយមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា។

ក្នុងឋានៈជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញដឹកនាំកិច្ច​ប្រជុំ​ពិគ្រោះយោបល់​ស្តីពី​បញ្ហាជំនួយមនុស្សធម៌​ទៅកាន់មីយ៉ាន់ម៉ា ជាមួយប្រធានក្រុមការងារមីយ៉ាន់ម៉ា​សម្រាប់ការសម្របសម្រួលជំនួយមនុស្សធម៌តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។

ការបញ្ជាក់ជុំវិញការចូលរួមកិច្ចប្រជុំពិគ្រោះយោបល់របស់គណៈប្រតិភូមីយ៉ាន់ម៉ា មកកាន់កម្ពុជា តាម​រយៈប្រសាសន៍របស់ឯកឧត្តម ​នាយសេនីយ៍ជាន់ខ្ពស់ ​មីង អោង ឡាំង ក្នុងពេលជួប​ពិភាក្សាការងារ​ជាមួយ​សម្តេចតេជោ ​ហ៊ុន សែន នាយករដ្ឋមន្រ្តី ​នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ តាមប្រព័ន្ធវីដេអូ។

គួរបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ចលើកដំបូង ក្នុងឋានៈជាប្រេសិតពិសេសរបស់ប្រធាន​អាស៊ាន​ស្តីពីមីយ៉ាន់ម៉ា ​កាលពីថ្ងៃទី២១ ខែមីនាកន្លងទៅ ​ក្រៅពីជំរុញកិច្ចព្រមព្រៀងជា​ឯកច្ឆន្ទ​ប្រាំចំណុច​របស់អាស៊ាន​ កម្ពុជាមានគោលបំណងបង្កើត​លក្ខខណ្ឌអំណោយផល ដើម្បី​ឈាន​ទៅ​ដល់ការបញ្ចប់អំពើហិង្សា ក៏ដូចជាការអត់ធ្មត់ឱ្យបានខ្ពស់បំផុតពីគ្រប់ភាគីទាំងអស់ ការចែកចាយ​ជំនួយ​មនុស្សធម៌​ ដោយមានការគាំទ្រ ​និងសម្របសម្រួលពីលេខាធិការដ្ឋានអាស៊ាន និង​មជ្ឈមណ្ឌល​សម្រប​សម្រួលអាស៊ាន​ ដើម្បី​ជំនួយមនុស្សធម៌​ និងការគ្រប់គ្រងគ្រោះមហន្តរាយ និង​លើកទឹកចិត្តឱ្យមានកិច្ចពិគ្រោះយោបល់ ​និងកិច្ចសន្ទនានយោបាយ ក្នុងចំណោមភាគីពាក់ព័ន្ធ​ទាំងអស់៕ អត្ថបទ៖ សេក ឧត្តម


អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        329
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm