ប្រេង និងភាគហ៊ុនឡើងថ្លៃ បន្ទាប់ពីអរិភាពអាមេរិក-អ៊ីរ៉ង់ផ្ទុះឡើងម្តងទៀតដោយវាយប្រហារលើគោលដៅថាមពល

2026/07/15 05:04:12 pm        88

ប្រេងឡើងថ្លៃនៅថ្ងៃពុធ ១៥កក្កដានេះ ខណៈប្រធានាធិបតី Donald Trump បានដាក់ចេញនូវការបិទផ្លូវសមុទ្រឡើងវិញលើកំពង់ផែអ៊ីរ៉ង់ទាំងអស់ ហើយអ៊ីរ៉ង់បានបន្តបើកការវាយប្រហារសងសឹកលើហេដ្ឋារចនាសម្ព័ន្ធរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់។

សម្រាប់វគ្គជួញដូរលើកទីពីរជាប់ៗគ្នា ប្រេងឆៅ Brent បានបិទនៅកម្រិតខ្ពស់បំផុតចាប់តាំងពីថ្ងៃទី ១២ ខែមិថុនា និងប្រេងឆៅ West Texas Intermediate នៅកម្រិតខ្ពស់បំផុតចាប់តាំងពីថ្ងៃទី១៥ ខែមិថុនា ហើយបានកើនឡើងបន្ថែមទៀតនៅដើមវគ្គដំបូងនៃការជួញដូរថ្ងៃពុធនេះ ។

ប្រេង Brent បានកើនឡើង ១,៤៦ដុល្លារ ឬ១,៧២% ដល់៨៦,១៩ ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោង០០ និង២៩នាទី ម៉ោងសកល ខណៈប្រេង WTI បានកើនឡើង១,១១ ដុល្លារ ឬ១,៤ % ដល់៨០,៤០ដុល្លារក្នុងមួយបារ៉ែល។

តម្លៃប្រេងបានបិទកាលពីថ្ងៃអង្គារ កើនឡើង ២% ដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលមួយខែ ខណៈការវាយប្រហារបានធ្វើឱ្យកាន់តែធ្ងន់ធ្ងរឡើងនូវការរំខានដល់ការផ្គត់ផ្គង់ក្នុងច្រកសមុទ្រ Hormuz ជាកន្លែងដែលប្រេង និងឧស្ម័នធម្មជាតិរាវប្រហែលមួយភាគប្រាំរបស់ពិភពលោកបានឆ្លងកាត់មុនពេលចាប់ផ្តើមសង្គ្រាម។

ចំពោះរូបិយប័ណ្ណវិញ ប្រាក់ដុល្លារអាមេរិកបានធ្លាក់ចុះធៀបនឹងប្រាក់យ៉េនដែលខ្សោយខ្លាំង។ ទន្ទឹមនឹងនេះ មូលបត្របំណុលរយៈពេលខ្លីបានកើនឡើង ដោយធ្វើឱ្យទិន្នផលរតនាគាររយៈពេលពីរឆ្នាំធ្លាក់ចុះ១១ ពិន្ទុមូលដ្ឋាន មកត្រឹម ៤,១៩ % ពីកម្រិតខ្ពស់បំផុតក្នុងរយៈពេល ១៨ ខែកាលពីថ្ងៃអង្គារ។ទីផ្សារអាស៊ីបានកើនឡើងខ្ពស់នៅថ្ងៃពុធ នេះផងដែរ បន្ទាប់ពីការធ្លាក់ចុះដ៏គួរឱ្យភ្ញាក់ផ្អើលនៃអតិផរណារបស់សហរដ្ឋអាមេរិក បានធ្វើឱ្យការរំពឹងទុករបស់ទីផ្សារសម្រាប់ការដំឡើងអត្រាការប្រាក់ថយចុះ ៕


អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        196
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        236
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        214

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm