កម្ពុជាទទួលបានគម្រោងវិនិយោគ ២៧៦ ទំហំទុនវិនិយោគ ៤,៧ប៊ីលាន​ដុល្លារ​ក្នុង​ឆមាសទី១​ឆ្នាំ​នេះ

2026/07/15 12:21:25 pm        247

ភ្នំពេញ៖ ក្នុងឆមាសទី១ ឆ្នាំ២០២៦ គម្រោងវិនិយោគ ត្រូវបាន​ចុះ​បញ្ជី​ដោយ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (ក.អ.ក.) និងអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត (អ.គ.វ.រ.ខ.) មានចំនួនសរុប ២៧៦ ដែលមានដើមទុនវិនិយោគសរុបប្រមាណ ៤,៧ ប៊ីលានដុល្លារអាមេរិក ដែលនឹង​អាច​បង្កើត​ការងារបានប្រមាណ១៦០ពាន់កន្លែង។ ក្នុងអំឡុងពេលនេះ ការបោះទុន​វិនិយោគ​ក្នុង​ស្រុក​កើន​ឡើង​គួរឱ្យកត់សម្គាល់​ ដោយកាន់កាប់ចំណែកជាង ៤១% នៃដើមទុនវិនិយោគសរុប។​

សេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បញ្ជាក់ថា​ ក្នុងចំណោម​គម្រោង​វិនិយោគ​ទាំង ២៧៦ មានគម្រោងវិនិយោគចំនួន១៨១ ក្នុងទំហំទុនវិនិយោគប្រមាណ ៤,៤ប៊ីលាន​ដុល្លារ​អាមេរិក និងអាចបង្កើតការងារបានប្រមាណជាង ១២០ពាន់កន្លែង ត្រូវបានចុះបញ្ជីដោយ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា។ ក្នុងនោះ គម្រោងវិនិយោគ​នៅ​ក្រៅតំ​បន់​សេដ្ឋកិច្ច​ពិសេស​មាន​ចំនួន​១០៥​ និងគម្រោងវិនិយោគនៅក្នុងបណ្តាតំបន់សេដ្ឋកិច្ចពិសេសចំនួន៦៩។ ដោយឡែក គម្រោង​វិនិយោគ​ដែលត្រូវបានចុះបញ្ជីដោយ អនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត មានចំនួន ៩៥ ក្នុង​ទំហំទុនវិនិយោគប្រមាណ ២៩១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានប្រមាណ ៣៥​ពាន់កន្លែង។

ឯកឧត្តម លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុម​ប្រឹក្សា​អភិវឌ្ឍ​ន៍​កម្ពុជា ​(CDC) កត់សម្គាល់ថា ក្នុងឆមាសទី១ ឆ្នាំនេះ កម្ពុជា​ទទួលបាន​គម្រោង​វិនិយោគ​ថម​ថយ​ល្បឿន​ប​ន្តិច បើធៀបនឹងឆ្នាំទី១ ឆ្នាំ ២០២៥។ ​

ឯកឧត្តមបន្តថា ការធ្លាក់ចុះនេះ ដោយសារកត្តាភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក ដោយ​សារកត្តាសង្រ្គាមនៅមជ្ឈឹមបូព៌ា រួមផ្សុំនឹងបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ជាដើម។​ ទោះ​បី​យ៉ាង​ណា ការបោះទុនវិនិយោគពីវិនិយោគិនក្នុងស្រុកបានឈានមុខគេ ដោយកាន់កាប់ចំណែក ៤១, ៧៤%នៃទុនវិនិយោគ ហើយ​វិនិយោគផ្ទាល់ពីបរទេស (FDI) ពីប្រទេសចិន បាន​ឈរ​នៅ​លំដាប់​ទី២ មានចំនួន ៣៥,៧៥%, សិង្ហបុរី ១៥,៣៥% , ម៉ាឡេស៊ី ៤,២៦% , ហូឡង់ ០,៨៥​% ​និង ជប៉ុន និងសហរដ្ឋអាមេរិក ០,១៧% ដូចគ្នា។

សូមបញ្ជាក់ថា ក្នុងរយៈពេល ៦ខែឆ្នាំ២០២៦នេះ វិស័យឧស្សាហកម្ម​របស់​កម្ពុជា​ទទួល​បាន​ទុន​វិនិយោគ​ឈាន​មុខគេរហូតដល់ ២,៥៦ប៊ីលានដុល្លារអាមេរិក តាមពីក្រោយដោយ វិស័យហេដ្ឋា​រចនា​សម្ព័ន្ធ​ និងផ្សេងៗ ទទួលបាន​ដើមទុនវិនិយោគចំនួន ១,៧២ ប៊ីលាន​ដុល្លារអាមេរិក ខណៈ វិស័យ​កសិកម្ម និង កសិ-ឧស្សាហកម្ម ទទួលបានទុនវិនិយោគចំនួន ១១៣លានដុល្លារអាមេរិក និង​​វិស័យទេសចរណ៍ទទួលបានចំនួន ៣០០លានដុល្លារអាមេរិក៕ អត្ថបទ៖ ធូ វិរៈ



អត្ថបទដែលទាក់ទង

ឯកឧត្តម ឡាំ ជា ៖ កិច្ចការព្រំដែន គឺជាកិច្ចការដ៏មានសារៈសំខាន់ និងជាអាយុជីវិតរបស់ជាតិ
2026/07/16 04:12:16 pm        1
ខេត្តកំពង់ស្ពឺប្រារព្ធពិធីរុក្ខទិវា និងចែកកូនឈើជាង ៨ពាន់ដើម ដើម្បីដាំនៅតាមសហគមន៍
2026/07/16 04:05:13 pm        1
កូរ៉េបន្តឈរនៅជាមួយកម្ពុជា ក្នុងនាមជាមិត្តពិតប្រាកដ ដើម្បីគាំទ្រកុមារ​កម្ពុជាទទួល​បានសុខភាពល្អ
2026/07/16 03:55:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី៖ កងទ័ពបរទេសបញ្ជូនទៅអ៊ុយក្រែន ក្រោយមាន​​កិច្ចព្រមព្រៀង នឹងក្លាយជាគោលដៅស្របច្បាប់

2026/07/16 04:38:55 pm
​អ៊ីរ៉ង់ព្រមានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ បើអាមេរិកកំណត់គោលដៅហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន
2026/07/16 04:32:43 pm
​ឯកឧត្តម ឡាំ ជា ៖ កិច្ចការព្រំដែន គឺជាកិច្ចការដ៏មានសារៈសំខាន់ និងជាអាយុជីវិតរបស់ជាតិ
2026/07/16 04:12:16 pm
​អ៊ីរ៉ង់ អះអាងពីការវាយប្រហារដោយយានដ្រូន និងមីស៊ីល លើប្រទេសកូវ៉ែត
2026/07/16 04:11:42 pm
​ខេត្តកំពង់ស្ពឺប្រារព្ធពិធីរុក្ខទិវា និងចែកកូនឈើជាង ៨ពាន់ដើម ដើម្បីដាំនៅតាមសហគមន៍
2026/07/16 04:05:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/16 06:40:39 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/14 08:35:18 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/14 06:40:51 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/16 07:04:28 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am