សម្តេច ម៉ែន សំអន អញ្ជើញប្រកាសទទួលស្គាល់បំពេញបន្ថែមសមាសភាពសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ ក្រសួងមុខងារសាធារណៈ

2026/07/15 07:41:44 pm        228

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានជាអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ការបំពេញបន្ថែមសមាសភាព គណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ ក្រសួងមុខងារសាធារណៈ ដែលបានរៀបចំឡើងនៅសាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃពុធ ១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងមុខងារសាធារណៈបាន លើកឡើងថា ការរៀបចំពិធីប្រកាសទទួលស្គាល់ការបំពេញបន្ថែមសមាសភាពជាផ្លូវការនាពេលនេះ មិនមែនគ្រាន់តែជាការបំពេញតាមលក្ខន្តិកៈរបស់សមាគម ឬការបំពេញបន្ថែមសមាសភាពប៉ុណ្ណោះទេ ប៉ុន្តែជាការបន្តពង្រឹងយន្តការដឹកនាំ ការសម្របសម្រួល និងការអនុវត្តការងារឱ្យកាន់តែមានភាពរស់រវើក និងប្រសិទ្ធភាព សំដៅធានានិរន្តរភាពនៃសកម្មភាពរបស់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ស្របតាមទិសដៅនយោបាយ និងកម្មវិធីរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមបានបន្តទៀតថា ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ជានិច្ចកាលតែងតែគិតគូរ និងយកចិត្តទុកដាក់ចំពោះមន្រ្តីរាជការជាស្រ្តី ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ពិសេសការបង្កើនបរិមាណ សមត្ថភាព និងភាពអង់អាចក្លាហានដល់ស្ត្រី។ ជាក់ស្តែងគិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នេះ មន្ត្រីរាជការស៊ីវិលជាស្ត្រីនៅតាមក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ មានចំនួន ១០១,៤៩៥នាក់ ក្នុងចំណោមមន្ត្រីរាជការសរុបចំនួន ២៣៥,២៩៥នាក់ គឺស្មើនឹង ចំនួន ៤៣% ក្នុងនោះមន្ត្រីរាជការស៊ីវិលជាស្ត្រីដែល ស្ថិតក្នុងមុខតំណែងចាប់ពីថ្នាក់ការិយាល័យតាមក្រុង/ស្រុក/ខណ្ឌ រហូតដល់ថ្នាក់អគ្គនាយក និងថ្នាក់ស្មើ មានចំនួន ១២,៣៤២នាក់ គឺស្មើនឹងចំនួន ២៦%។

ឆ្លៀតក្នុងឱកាសនោះ បានពាំនាំនូវការសាកសួរសុខទុក្ខនិងសេចក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកិត្តិយសសមាគមនារី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ្រ ច័ន្ទមុនី ដោយក្តនឹករលឹក និងការគិតគូរដល់នារី គ្រប់លំដាប់ថ្នាក់។

សម្តេចកិត្តិសង្គហបណ្ឌិត បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅបំផុតជូនចំពោះ លោកជំទាវ ឆាយ ថងឌី ហ៊ុនម៉ានី ដែលត្រូវបានតែងតាំងជា អនុប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ ក្រសួងមុខងារសាធារណៈ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានមានមតិផ្តាំផ្ញើរដល់លោកជំទាវ និងថ្នាក់ដឹកនាំ សមាសភាពដែលទើបតែទទួលបានការកែសម្រួល និងបំពេញបន្ថែមថ្មី ដូចតទៅ ៖

ទី១. ផ្សព្វផ្សាយឲ្យបានទូលំទូលាយ នូវជំហររបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាសង្គ្រាមប្រកបដោយភាពឆ្លាតវៃ ដើម្បីបន្ថូរបន្ថយស្ថានការណ៍នៅតាមព្រំដែន និងនាំទៅរកភាពប្រក្រតីភាពវិញ។

ទី២. ត្រូវគោរព និងអនុវត្តតាមលក្ខន្តិកៈសមាគមនារីឲ្យបានខ្ជាប់ខ្ជួន។

ទី៣. ខិតខំការពារផលប្រយោជន៍ស្ត្រីដោយយកចិត្តទុក្ខដាក់និងបន្តដោះស្រាយបញ្ហាប្រឈមរបស់ស្ត្រី

ទី៤. ពង្រឹងសមត្ថភាពមន្ត្រីជាស្ត្រី តាមរយៈការបណ្តុះបណ្តាលជំនាញ ពិសេស ពាក់ព័ន្ធនឹងព័ត៌មានវិទ្យា

ទី៥. ពង្រឹងរចនាសម្ព័ន្ធ និងពង្រីកសមាជិកសមាគមនារីឲ្យបានច្រើន និងខិតខំចលករធនធាន ថវិកាសម្រាប់គាំទ្រដល់សកម្មភាពនារី

ទី៦. ផ្សារភ្ជាប់ផែនការសកម្មភាពសាខាសមាគមនារីជាមួយកិច្ចការស្នូលរបស់ក្រសួង

ទី៧. ប្រធានកិត្តិយស និងប្រធានប្រតិបត្តិសាខាសមាគមនារី ត្រូវបន្តថែរក្សា និងពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហការល្អរវាងថ្នាក់ដឹកនាំ និងសមាជិកាទាំងអស់ ដើម្បីជាកម្លាំងចលករក្នុងការសម្រេចបានរាល់ភារកិច្ចដែលសមាគមប្រគល់ជូន។

ទី៨. ត្រូវសកម្មក្នុងការចូលរួមសកម្មភាពមនុស្សធម៌ និងការងារអភិវឌ្ឍន៍សង្គមនានា ដើម្បីលើកកម្ពស់តម្លៃស្រ្តីខ្ពស់ និងរួមចំណែកថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍជាតិ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        209
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        115
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm