វេទិកាការងារស្អែកនេះ នឹងតាំងបង្ហាញឱកាសការងារជិត ៤០០កន្លែង សម្រាប់យុវជន និងអ្នក​ស្វែង​រកការងារ

2026/07/15 12:53:07 pm        169

ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: សហការជាមួយ សហ​ភាព​សព័ន្ធយុវជនកម្ពុជា និងក្រុមហ៊ុនធំៗ ចំនួន៨ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦​ស្អែក​នេះ ​នឹងរៀបចំវេទិកាការងារ និងឱកាសកម្មសិក្សាការងារ ដោយនាំយកឱកាសការងារចំនួន ៣៧៦​កន្លែង សម្រាប់អ្នកដាក់ពាក្យស្នើសុំការងារសម្ភាសន៍ដោយផ្ទាល់។

ប្រភពទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បានឱ្យដឹងថា ក្រុមហ៊ុនទាំង៨ ដែលនឹង​ចូល​រួម​ក្នុងវេទិកាការងារនេះ មកពីវិស័យសេវាកម្ម សំណង់ ហាងនំ និងកសិកម្មជាដើម។ វេទិកា​ការងារនេះ នឹងរៀបចំឡើងស្ថិតនៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ក្នុងបរិវេណ​ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ទីភ្នាក់ងារជាតិមុខរបរ និងការងារ បានអំពាវនាវយុវជន សិស្ស/និស្សិត និងអ្នក​កំពុង​ស្វែង​រក​ការងារ​ធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និង​សម្ភាស​ការងារផ្ទាល់ជាមួយតំណាងក្រុមហ៊ុនទាំង៨នេះ នៅមួយកន្លែងភ្លាមៗតែម្តង។

សូមបញ្ជាក់ទៀតថា ក្រៅពីវេទិកាការងារខាងលើនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: តែង​​តែរៀបចំវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅបណ្តាខេត្តនានា ដើម្បី​នាំ​យកឱកាសការងារជាច្រើនកន្លែងពីរោងចក្រ សហគ្រាស និងក្រុមហ៊ុនឯកជន ព្រមទាំង​ព័ត៌មា​ន​អំពីអត្ថប្រយោជន៍របស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងកម្មវិធី​បណ្តុះប​ណ្តាល​បច្ចេ​កទេស និងវិជ្ជាជីវៈ (TVET) ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ជាក់ស្តែង នៅ​ថ្ងៃ​ទី១៧ និង១៨ ខែកក្កដាខាងមុខនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: នឹងបន្ត​រៀប​ចំវេទិ​កាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយនាំយកឱកាសការងារជាង ៩ម៉ឺន ៣ពាន់​កន្លែង សម្រាប់អ្នកខេត្តបាត់ដំបង៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ឯកឧត្តម ឡាំ ជា ៖ កិច្ចការព្រំដែន គឺជាកិច្ចការដ៏មានសារៈសំខាន់ និងជាអាយុជីវិតរបស់ជាតិ
2026/07/16 04:12:16 pm        1
ខេត្តកំពង់ស្ពឺប្រារព្ធពិធីរុក្ខទិវា និងចែកកូនឈើជាង ៨ពាន់ដើម ដើម្បីដាំនៅតាមសហគមន៍
2026/07/16 04:05:13 pm        1
កូរ៉េបន្តឈរនៅជាមួយកម្ពុជា ក្នុងនាមជាមិត្តពិតប្រាកដ ដើម្បីគាំទ្រកុមារ​កម្ពុជាទទួល​បានសុខភាពល្អ
2026/07/16 03:55:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី៖ កងទ័ពបរទេសបញ្ជូនទៅអ៊ុយក្រែន ក្រោយមាន​​កិច្ចព្រមព្រៀង នឹងក្លាយជាគោលដៅស្របច្បាប់

2026/07/16 04:38:55 pm
​អ៊ីរ៉ង់ព្រមានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ បើអាមេរិកកំណត់គោលដៅហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន
2026/07/16 04:32:43 pm
​ឯកឧត្តម ឡាំ ជា ៖ កិច្ចការព្រំដែន គឺជាកិច្ចការដ៏មានសារៈសំខាន់ និងជាអាយុជីវិតរបស់ជាតិ
2026/07/16 04:12:16 pm
​អ៊ីរ៉ង់ អះអាងពីការវាយប្រហារដោយយានដ្រូន និងមីស៊ីល លើប្រទេសកូវ៉ែត
2026/07/16 04:11:42 pm
​ខេត្តកំពង់ស្ពឺប្រារព្ធពិធីរុក្ខទិវា និងចែកកូនឈើជាង ៨ពាន់ដើម ដើម្បីដាំនៅតាមសហគមន៍
2026/07/16 04:05:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/16 06:40:39 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/14 08:35:18 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/14 06:40:51 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/16 07:04:28 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am