Ronnie O’Sullivan យកឈ្នះ Judd Trump គ្រង​ជើងឯក​ពិភពលោក​លើក​ទី​៧

2022/05/03 09:39:16 pm        526

​ស្នូកឃ័រ៖ ​ទីបំផុត​កីឡាករ​អង់គ្លេស Ronnie O’Sullivan ដណ្តើមបាន​ជើងឯក​ពិភពលោក​លើក​ទី៧ របស់ខ្លួន​ក្រោយ​ជ័យជំនះ ១៨-១៣ហ្វ្រេ​ម​លើ​មិត្ត​រួម​ជាតិ​អង់គ្លេស Judd Trump នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ ​​កីឡាករ​វ័យ ៤៦ឆ្នាំ​រូបនេះ​ក៏បាន​ក្លាយជា​កីឡាករ​វ័យ​ចំណាស់​បំផុត​ផងដែរ​ដែល​គ្រង​ជើងឯក​ពិភពលោក បំបែក​កំណត់ត្រា​ចាស់​របស់លោក Ray Reardon ដែល​ឈ្នះ​ជើងឯក​ពិភពលោក​សរុប ៦លើក​ក្នុង​វ័យ ៤៥ឆ្នាំ​នៅ​ឆ្នាំ១៩៧៨​។

​​ការប្រកួត​ដំណាក់កាល​ចុងក្រោយ​ថ្ងៃ​ចន្ទ​ម្សិលមិញ Judd Trump ចាប់ផ្តើម​ដោយ​តាម​ពីក្រោយ O’Sullivan ១២-៥ហ្វ្រេ​ម តែ​ក៏បាន​យកឈ្នះ ៦ហ្វ្រេ​ម​វិញ​ដែរ​ដើម្បី​កាត់បន្ថយ​ការនាំ​មុខមក​ត្រឹម ១៤-១១ហ្វ្រេ​ម​។ ​​តែ​ក្រោយ Ronnie O’Sullivan ក៏បាន​យកឈ្នះ ៤ហ្វ្រេ​ម​ក្នុងចំណោម ៦ហ្វ្រេ​ម​នៅពេល​រសៀល​ដើម្បី​គ្រង​ជើងឯក​ទទួលបាន​ប្រាក់រង្វាន់ ៥០ម៉ឺន​ផោន​។ ​​រំលឹកថា Ronnie O’Sullivan ធ្លាប់​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​ជើងឯក​ពិភពលោក​សរុប ៨លើក​ឈ្នះ ៧លើក ចាញ់​មួយ​លើក​ប៉ុណ្ណោះ​គឺ​ចាស់ Mark Selby នៅ​ឆ្នាំ២០១៤​។

​​មុន​ឡើង​មកដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ O’Sullivan បាន​យកឈ្នះ David Gilbert ជុំ​ទី១ យកឈ្នះ Mark Allen ជុំ​ទី២ យកឈ្នះ Stephen Maguire វគ្គ ៨នាក់​ចុងក្រោយ និងយកឈ្នះ John Higgins នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ ​​Ronnie O’Sullivan នៅពេលនេះ​មិនទាន់​គិតគូ​រឿង​ចូលនិវត្តន៍​នៅឡើយ និង​សំឡឹង​ឃើញ​ការ​បំបែក​កំណត់ត្រា​ពិភពលោក ​កីឡាករ​ដែល​ឈ្នះ​ជើងឯក​ពិភពលោក​បាន​ច្រើន​បំផុត​សរុប ៨លើក​។ ​នេះ​ជា​លើក​ទី៧ របស់គេ និង​កំពុង​ស្មើគ្នា​ក្នុង​កំណត់ត្រា​ជាមួយ Stephen Hendry៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        118
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        131
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm