និស្សិតឆ្នើមកម្ពុជា ត្រៀមបង្ហាញសមត្ថភាពលើឆាកអន្តរជាតិ ក្នុងកម្មវិធីប្រកួតប្រជែង នវានុវត្តន៍យុវជន ឡានឆាង-មេគង្គ លើកទី១០

2026/07/15 08:40:11 pm        164

ភ្នំពេញ៖ ក្រុមនិស្សិតឆ្នើមតំណាងឱ្យប្រទេសកម្ពុជា ដែលមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) និងគ្រឹះស្ថានឧត្តមសិក្សារដ្ឋចំនួនបួនផ្សេងទៀត នឹងបង្ហាញវត្តមានលើឆាកអន្តរជាតិ ក្នុងវគ្គផ្តាច់ព្រ័ត្រ​​នៃការប្រកួតប្រជែងនវានុវត្តន៍យុវជន ស្តីពីអភិបាលកិច្ច និងការអភិវឌ្ឍតំបន់ឡានឆាង-មេគង្គ លើកទី​​​​១​​០(YICMG) ស្ថិតនៅប្រទេសចិន នាថ្ងៃទី១៧ខែកក្កដា ឆ្នាំ២០២៦ ដោយមានការផ្សាយបន្តផ្ទាល់តាមរយៈ​​​​ប៉ុស្តិ៍អន្តរជាតិ CCTV-4 និងប្រព័ន្ធផ្សព្វផ្សាយឌីជីថលពាក់ព័ន្ធនានា។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រអន្តរជាតិប្រចាំឆ្នាំនេះ ត្រូវបានរៀបចំឡើងនៅសាកលវិទ្យាល័យអ៊ូហាន (Wuhan University) ដោយមានការចូលរួមពីក្រុមនិស្សិតឆ្នើមចំនួន ៣៤ ក្រុមមកពី ៦ ប្រទេស។ ក្រោយពីទទួលបា​​ន​​ជ័យលាភីពីការប្រកួតជម្រុះថ្នាក់ជាតិ ដែលរៀបចំដោយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីកម្ពុជា (NICC) នៃ​​សាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីខែមេសាកន្លងទៅ យុវជនកម្ពុជាបានឈានទៅប្រកួតប្រជែង​​ស​​​មត្ថ​​​ភាពជាមួយយុវជនមកពីប្រទេសចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។

សមាសភាពក្រុមតំណាងកម្ពុជារួមមាន និស្សិតឆ្នើមមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RU​​PP)​​ សា​​​ក​​ល​​វិទ្យាល័យក្រចេះ សាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ សាកលវិទ្យាល័យជាតិបាត់ដំបង និងសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ។

ស្របតាមប្រធានបទឆ្នាំនេះ ដែលផ្តោតលើ "ហេដ្ឋារចនាសម្ព័ន្ធធន់ ការធ្វើឧស្សាហូបនីយកម្មប្រកបដោយចីរភាព និងនវានុវត្តន៍បច្ចេកវិទ្យា" និស្សិតទាំងនេះ កំពុងសហការគ្នាជាក្រុមចម្រុះជាតិសាសន៍ (Cross-border teams)។ គោលបំណងសំខាន់ គឺដើម្បីបង្កើតឧបករណ៍ប្រើប្រាស់ជាក់ស្តែង កម្មវិធីទូរស័ព្ទឆ្លាតវៃ និងដំណោះស្រាយឌីជីថលនានា ដើម្បីដោះស្រាយបញ្ហាប្រឈមពិតប្រាកដនៅក្នុងសហគមន៍នៃតំបន់ទ​​ន្លេ​​​​មេគង្គ។

កម្មវិធីនេះ នឹងបង្ហាញពីសមិទ្ធផលរបស់យុវជន ភាពយន្តឯកសារខ្លីៗអំពីការសហការឆ្លងវប្បធម៌ និងការឡើងធ្វើបទបង្ហាញផ្ទាល់របស់ក្រុមនីមួយៗ ដែលសបញ្ជាក់ពីសក្តានុពលរបស់យុវជនកម្ពុជាក្នុ​​​ង​​តំបន់។អត្ថបទ៖ទូច សោភ័ណ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm