Brighton ចំណាយលុយបំបែកកំណត់ត្រាក្លិបនាំយកខ្សែការពារ Luka Vuskovic ពី Tottenham តម្លៃ ៤៦ លានផោន

2026/07/15 01:46:00 pm        173

ក្លិបបាល់ទាត់ Brighton បានប្រកាសជាផ្លូវការអំពីការចុះហត្ថលេខានាំយកខ្សែការពារក្រុមជម្រើសជាតិក្រូអាស៊ី Luka Vuskovic ពី Tottenham Hotspur ក្នុងតម្លៃផ្ទេរបំបែកកំណត់ត្រារបស់ក្លិបប្រមាណ ៤៦ លានផោនជាមួយនឹងកិត្ចសន្យារយៈពេល ៥ ឆ្នាំ និងមានជម្រើសបន្តបន្ថែម ១ ឆ្នាំ។

Brighton ធ្លាប់ដាក់សំណើទិញកីឡាករវ័យ ១៩ ឆ្នាំរូបនេះចំនួនពីរលើកកាលពីខែមុន ប៉ុន្តែត្រូវបាន Tottenham បដិសេធ។ ទោះជាយ៉ាងណា កិច្ចព្រមព្រៀងចុងក្រោយអាចមានតម្លៃកើនដល់ ៥០ លានផោន ប្រសិនបើលក្ខខណ្ឌប្រាក់អត្ថប្រយោជន៍ផ្សេងៗត្រូវបានបំពេញ។

Vuskovic បានផ្ទេរទៅ Tottenham នៅឆ្នាំ ២០២៥ ពីក្លិបក្រូអាស៊ី Hajduk Split ។ បន្ទាប់ពីមកដល់អង់គ្លេស រូបគេត្រូវបានដាក់ឱ្យ Hamburg ខ្ចីជើង និងបានបង្ហាញខ្លួន ៣០ ប្រកួត នៅក្របខណ្ឌ Bundesliga រដូវកាលមុន ស៊ុតបញ្ចូលទីបាន ៦ គ្រាប់។

Vuskovic នឹងមកជំនួសតំណែងខ្សែការពារកណ្តាលជម្រើសជាតិហូឡង់ Jan Paul van Hecke ដែលបានផ្ទេរទៅ Tottenham ក្នុងកិច្ចសន្យារយៈពេលវែង ដោយមានតម្លៃប្រមាណ ៥២ លានផោន។

កើតនៅទីក្រុង Split ប្រទេសក្រូអាស៊ី Vuskovic បានហ្វឹកហាត់ចេញពីថ្នាលយុវជនរបស់ Hajduk Split និងបានបង្កើតប្រវត្តិសាស្ត្រជាកីឡាករវ័យក្មេងបំផុតដែលបានបង្ហាញខ្លួនក្នុងលីគកំពូលក្រូអាស៊ី នៅវ័យត្រឹម ១៦ ឆ្នាំ។ មិនតែប៉ុណ្ណោះ រូបគេក៏ក្លាយជាអ្នកស៊ុតបញ្ចូលទីវ័យក្មេងបំផុតក្នុងប្រវត្តិសាស្ត្រក្លិបផងដែរ។

នៅកម្រិតជម្រើសជាតិ Vuskovic បានបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិក្រូអាស៊ី ៦ ប្រកួត និងស៊ុតបញ្ចូលទីបាន ១ គ្រាប់ និងបានបង្ហាញខ្លួនជាលើកដំបូងនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោកថ្មីៗនេះផងដែរ។

សម្រាប់រដូវកាលថ្មី Premier League, Brighton នឹងបើករដូវកាលដោយទទួលស្វាគមន៍ Aston Villa នៅទឹកដីរបស់ខ្លួន នៅថ្ងៃអាទិត្យ ទី២៣ ខែសីហា៕ អត្ថបទ៖នាង សុភាវុធ



អត្ថបទដែលទាក់ទង

Brighton ចំណាយលុយបំបែកកំណត់ត្រាក្លិបនាំយកខ្សែការពារ Luka Vuskovic ពី Tottenham តម្លៃ ៤៦ លានផោន
2026/07/15 01:46:00 pm        1
កម្ពុជា ជួបម្ចាស់ផ្ទះហ្វីលីពីនល្ងាចនេះ បើកឆាកយុទ្ធនាការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ ជុំទី១
2026/07/15 01:13:57 pm        1
Mason Greenwood រកបានទ្រនំថ្មីផ្ទេរពី Marseille ទៅ Fenerbahce តម្លៃ ៣៩ លានអឺរ៉ូ
2026/07/15 01:04:39 pm        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្រ្តីអ៊ូហ្គង់ដា កែឆ្នៃកាកសំណល់ដើមម៉ូយ៉ាវអាហ្វ្រិកទៅជាថាមពលស្អាត

2026/07/15 09:07:21 pm
​ក្រុមអ្នកវិទ្យាសាស្រ្តធ្វើដំណើរទៅកាន់កោះ Greenland ដើម្បីសិក្សាពីហានិភ័យនៃការរលាយផ្ទាំងទឹកកក
2026/07/15 09:06:29 pm
​អាកាសធាតុស្ងួតធ្វើឲ្យអាងស្តុកទឹកដ៏សំខាន់របស់ហ្វីលីពីន ស្ថិតក្រោមកម្រិតធ្ងន់ធ្ងរ គំរាមកំហែងដល់ការនេសាទត្រី
2026/07/15 09:05:19 pm
​មនុស្ស ៩នាក់ ត្រូវបានសម្លាប់ អំឡុងការប៉ះទង្គិចគ្នានៅតំបន់កាស្មៀគ្រប់គ្រងដោយប៉ាគីស្ថាន
2026/07/15 09:04:17 pm
​ឥណ្ឌាអនុម័តទុន ១៣,៣ពាន់លានដុល្លារ សម្រាប់កម្មវិធីឧបករណ៍ពាក់កណ្តាលចម្លងថ្មី
2026/07/15 09:03:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/15 08:40:40 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/14 08:35:18 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/14 06:40:51 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/13 11:52:07 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am