លោក Trump៖ អាមេរិកនឹងវាយប្រហាររោងចក្រថាមពល និងស្ពាន ប្រសិន​បើ​អ៊ីរ៉ងមិន​វិលមកចរចាវិញ

2026/07/15 11:20:17 pm        54

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃអង្គារ (ទី១៤ ខែកក្កដា ឆ្នាំ២០២៦)​ថា ការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់ នឹងបន្តមាន​ និងកាន់តែខ្លាំងឡើងៗ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ដោយព្រមានថា សហរដ្ឋអាមេរិកនឹងចាប់ផ្តើមកំណត់គោលដៅរោងចក្រថាមពល និងស្ពានរបស់ប្រទេសនេះ នៅសប្តាហ៍ក្រោយ ប្រសិន​បើ​ទីក្រុងតេអេរ៉ង់មិន​វិលត្រឡប់មកកាន់​តុចរចាវិញទេ​នោះ​។

ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News លោក Trump បានបញ្ជាក់​ថា៖ «យើងកំពុងវាយប្រហារពួកគេយ៉ាង​ខ្លាំងបំផុត។ យើងកំពុងវាយប្រហារគ្រប់ទីតាំងទាំងអស់ដែលពួកគេមាននៅតាមបណ្តោយឆ្នេរ និងតំបន់មាត់ទឹក​នានា​​ ហើយ​ការវាយប្រហារទាំងនេះនឹងបន្តទៅមុខទៀត រហូតទាល់តែខ្ញុំនិយាយថា គ្រប់គ្រាន់ហើយ​»។​

ហើយ​នៅពេលត្រូវបាន​សួរថា តើលោក​កំពុងពិចារណាវាយប្រហារគោលដៅថាមពលដែរ ឬទេ លោក​បានឆ្លើយតបថា៖ «ខ្ញុំនឹងទុកគោលដៅថាមពល សម្រាប់ការ​វាយ​ប្រហារ​​ចុងក្រោយ ប៉ុន្តែនៅទីបំផុតយើងនឹងវាយប្រហារគោលដៅថាមពល»។

លោក Trump បានបន្ថែមទៀតថា៖ `យើងនឹងវាយប្រហារពួកគេឱ្យខ្លាំងបំផុត នៅយប់នេះ។ យើងនឹងវាយប្រហារពួកគេឱ្យខ្លាំងបំផុត នៅយប់ថ្ងៃស្អែក។ យើងនឹងវាយប្រហារពួកគេឱ្យខ្លាំងបំផុត នៅយប់បន្ទាប់ទៀត។ ហើយបន្ទាប់មក នៅសប្តាហ៍ក្រោយ ស្ថានភាពនឹងពិត​ជា​កាន់តែអាក្រក់ខ្លាំង សម្រាប់ពួកគេ ពីព្រោះសប្តាហ៍ក្រោយ នឹងដល់វេនរោងចក្រថាមពលហើយ។ សប្តាហ៍ក្រោយនឹងដល់វេនស្ពាននានាហើយ។ យើងនឹងកម្ទេចរោងចក្រថាមពលរបស់ពួកគេទាំងអស់។ យើងនឹងកម្ទេចស្ពានទាំងអស់របស់ពួកគេ លើកលែងតែពួកគេព្រមមកអង្គុយនៅតុចរចា»។

មេដឹកនាំ​អាមេរិក បាន​បញ្ជាក់​ថា លោកជឿជាក់ថា អ៊ីរ៉ង់ «គ្មានជម្រើសអ្វីក្រៅពី» ធ្វើកិច្ច​ព្រមព្រៀងនោះទេ ដោយលោកបានបន្ថែមថា តំណាងសហរដ្ឋអាមេរិកទើប​បានទាក់ទងជាមួយមន្ត្រីអ៊ីរ៉ង់ថ្មីៗនេះ​ ពោលគឺត្រឹមតែមួយម៉ោងប៉ុណ្ណោះ មុនការសម្ភាសន៍នេះចាប់ផ្តើម៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        64
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        60
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        58

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm