IRGC ប្រាប់ថា បាន​បំផ្លាញអាវុធ និងយានដ្រូន​របស់អាមេរិក អំឡុង​ការវាយប្រហារ នៅបារ៉ែន និងកូវ៉ែត

2026/07/15 11:32:02 pm        102

កងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់ (IRGC) កាលពីថ្ងៃអង្គារ (ទី១៤ ខែកក្កដា ឆ្នាំ២០២៦) បានអះអាងថា ខ្លួនបានបំផ្លាញអាវុធ និងយានដ្រូន​របស់សហរដ្ឋអាមេរិកជាច្រើន អំឡុង​ការវាយប្រហារ នៅប្រទេស​បារ៉ែន និងកូ​វ៉ែត ខណៈ​ជម្លោះ​ រវាងទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន កើន​ឡើង​ថ្មី​។

ក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA IRGC បានឱ្យដឹង​ថា៖ «ឃ្លាំងស្តុកអាវុធ និងគ្រឿងបន្លាស់ជាច្រើន សម្រាប់នាវា និងយានដ្រូន​របស់​សត្រូវ ត្រូវបានបំផ្លាញនៅមូលដ្ឋាន Sheikh Isa ក្នុងប្រទេសបារ៉ែន ក្នុងអំឡុងពេលមាន​ប្រតិបត្តិការក្នុងពេលដំណាលគ្នា ដោយ​មីស៊ីល និងយានដ្រូន​ កាលពីប៉ុន្មានម៉ោងមុន»។

IRGC បានបន្ថែមថា កងកម្លាំងរបស់ខ្លួន ក៏បាន «បំផ្លាញ ឬបង្កការ​ខូចខាត​យានដ្រូន​មួយចំនួន ដោយការវាយប្រហារលើកន្លែង​ចតយន្តហោះ​ ដែលយាន​ដ្រូន​ប្រភេទ MQ9 របស់សត្រូវ ត្រូវបានដាក់ពង្រាយ នៅមូលដ្ឋាន Ali Salem ក្នុងប្រទេសកូ​វ៉ែត»។

កូ​វ៉ែត នៅ​មុននេះបានឱ្យដឹង​ថា ប្រព័ន្ធ​ការពារដែនអាកាសរបស់ខ្លួន បានវាយប្រហារ «គោលដៅផ្លូវអាកាសរបស់សត្រូវ» នៅក្នុងដែនអាកាសរបស់ប្រទេស ខណៈពេលដែលស៊ីរ៉ែនបានបន្លឺឡើងជាលើកទី៤ នៅបារ៉ែន កាល​ពី​ល្ងាចថ្ងៃអង្គារ។

គួរបញ្ជាក់​ថា ការវាយប្រហារទាំងនេះកើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងៗ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ពាក់​ព័ន្ធ​នឹង​ច្រកសមុទ្រ Hormuz ដោយភាគីទាំង២ បានការវាយប្រហារតប​ត​គ្នា ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        1
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        8
អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់

2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm