លោកស្រី Von der Leyen ទៅ​ដល់ក្រុងគីវ ដើម្បីពិភាក្សាពីយានដ្រូន​ និងការចូលជាសមាជិក EU របស់​អ៊ុយក្រែន​

2026/07/15 11:38:10 pm        79

លោកស្រី Ursula von der Leyen បានធ្វើ​ដំណើរ​ទៅ​ដល់ទីក្រុងគីវហើយ​ ដើម្បីជួបជាមួយលោក​ប្រធានាធិបតី Volodymyr Zelenskyy និងពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ រវាងសហភាពអឺរ៉ុប (EU) និងអ៊ុយក្រែន ដោយផ្តោតជាពិសេសលើការផលិតយានដ្រូន​។

ដំណើរទស្សនកិច្ច នៅថ្ងៃពុធ (ទី​១៥ ខែកក្កដា ឆ្នាំ២០២៦) នេះ​ គឺជាលើកទី២ ហើយនៅឆ្នាំនេះ និង​ជាលើក​ទី​១១ ក្នុង​អំឡុង​ពេលមាន​សង្គ្រាម​ ដែលប្រធានគណៈកម្មការអឺរ៉ុបរូប​នេះ ​បានធ្វើដំណើរទៅកាន់រដ្ឋធានីរបស់​អ៊ុយក្រែន។

កាលពីអំឡុងចុងខែកុម្ភៈ លោកស្រី Von der Leyen បានប្រឈមមុខនឹងស្ថានភាពដ៏ស្រពិចស្រពិល និងលំបាកជាខ្លាំង។ អ៊ុយក្រែនកំពុងឆ្លងកាត់រដូវរងាដ៏លំបាក ដោយ​ស៊ូទ្រាំនឹងការដាច់ចរន្តអគ្គិសនីទ្រង់ទ្រាយធំ ដែលបង្កឡើងដោយការវាយប្រហារឥតស្រាកស្រាន្តរបស់រុស្ស៊ី។ ហុងគ្រីបានរារាំងភ្លាមៗនូវកម្ចីជំនួយចំនួន ៩០ពាន់លានអឺរ៉ូ ហើយដំណើរការចូលជាសមាជិករបស់ទីក្រុងគីវ ត្រូវបានជាប់គាំងទាំងស្រុង ដោយគ្មានដំណោះស្រាយណាមួយលេចចេញជារូបរាងឡើយ។ តែ​ដំណើរទស្សនកិច្ចលើកទី២ នេះ កំពុងកើតឡើងនៅក្នុងកាលៈទេសៈ និងស្ថានភាពខុសប្លែកគ្នាទាំងស្រុង។

អ៊ុយក្រែនបានមាន​ប្រៀបនៅសមរភូមិ តាមរយៈការបើកការវាយប្រហាររយៈចម្ងាយឆ្ងាយដ៏គួរឱ្យភ្ញាក់ផ្អើល លើ​រោងចក្រចម្រាញ់ប្រេងដាច់ស្រយាលនានារបស់រុស្ស៊ី ដែលបង្កឱ្យមានវិបត្តិប្រេងឥន្ធនៈ និងកំពុងបង្កើនសម្ពាធកាន់តែខ្លាំងបន្ថែមទៀត លើសេដ្ឋកិច្ច​របស់ទីក្រុងមូស្គូ។

ជាមួយ​គ្នា​នេះ កម្ចីជំនួយចំនួន ៩០ពាន់លានអឺរ៉ូ ត្រូវបានដាក់ឱ្យដំណើរការហើយ ហើយដំណើរការចូលជាសមាជិក ក៏កំពុងបោះជំហានទៅមុខផងដែរ។ កាលពីថ្ងៃអង្គារ អ៊ុយក្រែនបានបើកកិច្ចចរចាមួយដំណាក់កាល​ទៀត​។ លោកស្រី Von der Leyen បានថ្លែងនៅពេលធ្វើដំណើរទៅ​ដល់ទីក្រុងគីវថា៖ «អ៊ុយក្រែនបានបង្កើតសន្ទុះយោធាយ៉ាងខ្លាំងក្លា។ ស្ថានភាពកំពុងតែផ្លាស់ប្តូរទៅរកភាពល្អប្រសើរហើយ»៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        56
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        111
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        101

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm