សេដ្ឋកិច្ចចិនកើនឡើងក្នុងអត្រាប្រចាំឆ្នាំ ៤,៣% នៅត្រីមាសទី២ ជាកំណើនយឺតបំផុត តាំងពីចុងឆ្នាំ២០២២

2026/07/15 11:40:34 pm        56

រដ្ឋាភិបាល បានឱ្យ​ដឹង​នៅ​ថ្ងៃពុធ (ទី​១៥ ខែកក្កដា​ ឆ្នាំ២០២៦) នេះ​ថា សេដ្ឋកិច្ចរបស់ប្រទេស​ចិន បានធ្លាក់ចុះយ៉ាងខ្លាំងមកត្រឹម ៤,៣ភាគរយនៃកំណើនប្រចាំឆ្នាំ នៅក្នុងត្រីមាសខែមេសា-មិថុនា ដែលជាកម្រិតខ្សោយបំផុត ក្នុងរយៈពេលជាង ៣ឆ្នាំ។

ទិន្នន័យផ្លូវការនេះមានកម្រិតទាបជាងការព្យាករ​ និងស្ថិតនៅឆ្ងាយពីអត្រាកំណើនដ៏ខ្លាំងក្លា ៥ភាគរយ​របស់​សេដ្ឋកិច្ច កាលពីអំឡុងខែមករា ដល់ខែមីនា បើទោះបីជាមានការកើនឡើងយ៉ាងគំហុកនៃការនាំចេញ ដែលជំរុញមួយផ្នែកដោយសារតែការរីកចម្រើនខ្លាំងនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងដោយសារ​តម្រូវការសកលដ៏រឹងមាំ សម្រាប់​រថយន្តអគ្គិសនីរបស់ចិនក៏ដោយ។

ចិនភាគច្រើនមិន​សូវ​ជា​រង​ផលប៉ះពាល់ដល់​សេដ្ឋកិច្ចយ៉ាង​ទូលំទូលាយ ដែលបណ្ដាល​មក​ពី​សង្គ្រាមអ៊ីរ៉ង់ឡើយ​ បើ​ទោះ​បី​តម្លៃថាមពលហក់​ឡើង បានជំរុញឱ្យអតិផរណាសកលកើនឡើងក៏ដោយ​។ ហើយ​បើយោង​តាម​ទិន្នន័យ​គយ បាន​បង្ហាញ​ថា ការនាំចេញបានកើនឡើង ១៧,៦% ក្នុងឆមាសទីមួយនៃឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងបានកើនឡើង ២៧ភាគរយ​ នៅក្នុងខែមិថុនា។

ទីភ្នាក់ងារសារព័ត៌មាន Associated Press (AP) បានរាយការណ៍ថា ​ប៉ុន្តែការចំណាយ និងការវិនិយោគក្នុងស្រុក នៅតែមានល្បឿន​យឺត ដែលជាកត្តាកំណត់លទ្ធភាពជំរុញកំណើនពីផលិតកម្មនាំចេញ សម្រាប់សេដ្ឋកិច្ចដែលកំពុងជួបការលំបាក ក្នុងការស្តារសន្ទុះឡើងវិញ ចាប់តាំងពីតំបន់មួយចំនួនរបស់​ចិន ត្រូវបានបិទខ្ទប់ ក្នុងអំឡុងពេលមាន​ការ​រាតត្បាតនៃជំងឺកូវីដ-១៩។

លោក Lynn Song ប្រធានសេដ្ឋវិទូប្រចាំតំបន់ Greater China នៃធនាគារ ING Bank បានគូសបញ្ជាក់នៅក្នុងកំណត់សម្គាល់​មួយថា៖ «នេះគឺជាកំណើនដ៏យឺតបំផុត ជាង​ត្រីមាសណា​ទាំង​អស់​ គិតចាប់តាំងពីត្រីមាសទី៤ នៃឆ្នាំ២០២២ ជាពេលវេលា​ដែល​រងឥទ្ធិពលយ៉ាងធ្ងន់ធ្ងរពីការបិទខ្ទប់»៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        71
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        115
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        105

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm