រលកកម្ដៅ​ហួត​ហែង​បំផុត​ កំពុង​មាន​ចាប់ពី​ភាគខាងលិច ទៅភាគខាងកើតអាមេរិក និងកាណាដា

2026/07/16 12:15:28 am        55

រលកកម្ដៅហួត​ហែង​បំផុត បាន និង​កំពុង​រាលដាល កាល​ថ្ងៃអង្គារ (ទី១៤ ខែកក្កដា ឆ្នាំ២០២៦) ចាប់​ពីតំបន់ភ្នំភាគ​ខាងលិច ឆ្ពោះទៅភាគខាងកើតសហរដ្ឋអាមេរិក និងប្រទេស​កាណាដា ដោយធ្វើឲ្យមនុស្សជាង ១០០លាននាក់ស្ថិតនៅក្រោមការព្រមានអំពីកម្ដៅ។

ស្ថានភាពអាកាស​ធាតុ​ក្តៅ ហើយ​ស្ងួត ក៏បានរួមចំណែកផង​ដែរ​ដល់ចំហេះ​ព្រៃដ៏ខ្លាំង​ក្លា​​ នៅភាគនិរតីនៃរដ្ឋ Ontario និងភាគខាងជើងនៃរដ្ឋ Minnesota ដោយគុណភាពខ្យល់ ត្រូវបានគេរំពឹងថា នឹងកាន់តែអាក្រក់ទៅៗ នៅតំបន់​ Midwest និងប៉ែក​ឦសានរបស់​សហរដ្ឋអាមេរិក ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ។

បាតុភូតដែលគេស្គាល់ថា ជាការ​គ្រប​ដណ្ដប់​ដោយ​កម្ដៅក្ដៅ​ហួតហែង​ បានបំបែកកំណត់ត្រាសីតុណ្ហភាពក្ដៅ​បំផុតមិនធ្លាប់មាន នៅតាមបណ្តារដ្ឋភាគខាងលិច ក្នុង​នោះ​រួមទាំងសីតុណ្ហភាព ៤៤អង្សាសេ នៅទីក្រុង Billings រដ្ឋ Montana ដែលកំណត់ត្រាចាស់ គឺ ៤២ និង ៤២,៧អង្សាសេ និង​នៅទីក្រុង Salt Lake City ដែលកំណត់ត្រាចាស់ ៤១,៦អង្សាសេ។

កម្ដៅ និងសំណើមខ្លាំងនៅតែបន្តកើតមាន នៅតំបន់ភ្នំភាគ​ខាងលិច ប៉ុន្តែឥឡូវនេះ កំពុងរាលដាលដល់ឆ្នេរសមុទ្រភាគខាងកើត ដែលមានប្រជាជនរស់នៅច្រើន ជា​ទី​ដែលក៏បានប្រឈមផង​ដែរ​នឹងសីតុណ្ហភាពដ៏អាក្រក់ នៅដើមខែកក្កដា ក៏ដូចជានៅ​ខេត្ត​ Ontario និងក្នុងកម្រិតស្រាល​ជាងបន្តិច​ នៅ​ទីក្រុង Montreal របស់ប្រទេសកាណាដា។

ទីភ្នាក់ងារ​អាកាសធាតុជាតិសហរដ្ឋអាមេរិក បាន​ឱ្យដឹង​ថា៖ «សីតុណ្ហភាពលើសពីមធ្យម និងកម្រិតកម្ដៅ​ដ៏​គ្រោះថ្នាក់ ត្រូវបានព្យាករណ៍ថា នឹងចូលដល់ភាគឦសាន នៅ​ថ្ងៃអង្គារ មុនពេលអាកាសធាតុ​ក្ដៅ​ខ្លាំងបំផុត កើតឡើងនៅថ្ងៃពុធ ហើយពង្រីកដល់តំបន់ Mid-Atlantic»៕

អត្ថបទដែលទាក់ទង

លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        25
កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm        12
កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm        52

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា

2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm