យោធាអ៊ុយក្រែននិយាយថា ខ្លួនបានធ្វើប្រតិបត្តិការចូលចតយានគ្មានមនុស្សបើកនៅលើដីគោក ដោយប្រើប្រាស់យានដ្រូនបញ្ជាពីសមុទ្រនៅលើឆ្នេរសមុទ្រតំបន់ជម្លោះនៅភាគខាងត្បូងប្រទេសអ៊ុយក្រែនដែលកាន់កាប់ដោយរុស្ស៊ី។ យោធាសង្កត់ធ្ងន់ថា បេសកកម្មនេះគឺជាកិច្ចខិតខំប្រឹងប្រែងក្នុងសកម្មភាពបែបនេះជាលើកដំបូងរបស់ពិភពលោក។
វីដេអូដែលបានបង្ហោះដោយយោធា បង្ហាញពីនាវាស្វ័យប្រវត្តិមួយគ្រឿងកំពុងធ្វើដំណើរតាមបណ្តោយទឹក និងទៅដល់ឆ្នេរខ្សាច់។ យានគ្មានមនុស្សបើកនៅលើនាវា ក្រោយមកបានចេញពីនាវា ហើយទៅចតនៅលើដីគោក។ រូបភាព ក៏បង្ហាញពីយានកំពុងបាញ់កាំភ្លើងរបស់វាក្រោយចូលចត។
កងពល ដែលបញ្ជាបេសកកម្មនេះបានសង្កត់ធ្ងន់លើសារៈសំខាន់នៃសមិទ្ធផលដែលត្រូវបានប្រកាស។ កងពលនិយាយថា នេះគឺជាបេសកកម្មប្រយុទ្ធលើកដំបូងគេដែលគេស្គាល់លើពិភពលោក «Robot នៅលើដីគោក ត្រូវបានបញ្ជូនទៅឆ្នេរសមុទ្ររបស់សត្រូវដោយគ្មានមនុស្សបើក ចូលចតនៅដែនដីដែលត្រូវបានកាន់កាប់ និងត្រូវបានប្រើប្រាស់ដើម្បីអនុវត្តបេសកកម្មប្រយុទ្ធ»។

