អ៊ីស្រាអែលនិងលីបង់ ចាប់ផ្តើមកិច្ចចរចាជុំថ្មីនៅទីក្រុងរ៉ូម ក្នុងបំណងពន្លឿនការអនុវត្តបទឈប់បាញ់

2026/07/16 01:04:51 am        37

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា អ្នកតំណាងអ៊ីស្រាអែល និងលីបង់ កាលពីថ្ងៃអង្គារ បានចាប់ផ្តើមកិច្ចចរចាជុំថ្មីនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ក្នុងគោលបំណងជំរុញការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងដោះស្រាយបញ្ហាសន្តិសុខព្រំដែន។ កិច្ចចរចាបិទទ្វាររយៈពេលពីរថ្ងៃ កំពុងត្រូវបានធ្វើឡើងនៅស្ថានទូតសហរដ្ឋអាមេរិកក្នុងទីក្រុងរ៉ូម ហើយមានការចូលរួមពីគណៈប្រតិភូការទូតមកពីភាគីទាំងពីរ។ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ កិច្ចប្រជុំនេះគឺជាកិច្ចចរចាជុំដំបូង ចាប់តាំងពីអ៊ីស្រាអែល និងលីបង់ បានឈានដល់កិច្ចព្រមព្រៀងក្របខ័ណ្ឌដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកនៅទីក្រុងវ៉ាស៊ីនតោន កាលពីចុងខែមិថុនា ក្នុងបំណងត្រួសត្រាយផ្លូវសម្រាប់កិច្ចព្រមព្រៀងសន្តិភាពចុងក្រោយ។

នៅចំណុចសំខាន់នៃកិច្ចពិភាក្សា គឺការអនុវត្តតំបន់ដែលគេហៅថា «តំបន់សាកល្បង» នៅភាគខាងត្បូងប្រទេសលីបង់ ដែលបច្ចុប្បន្នស្ថិតនៅក្រោមការគ្រប់គ្រងរបស់យោធាអ៊ីស្រាអែល។ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌ កងកម្លាំងអ៊ីស្រាអែលត្រូវដកកងទ័ពថយបន្តិចម្តងៗពីតំបន់ទាំងនោះ ដែលក្រោយមកនឹងត្រូវផ្ទេរទៅឲ្យកងកម្លាំងប្រដាប់អាវុធលីបង់។ អ៊ីស្រាអែល បានធ្វើឱ្យការរំសាយអាវុធរបស់ក្រុមហេសបូឡា ក្លាយជាលក្ខខណ្ឌសម្រាប់ការបញ្ចប់ការដកថយ ខណៈក្រុមហេសបូឡាទទូចថាអ៊ីស្រាអែលត្រូវតែដកថយទាំងស្រុងពីទឹកដីលីបង់ ជាមុនសិន។

រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Sa'ar បាននិយាយកាលពីថ្ងៃអង្គារថា អ៊ីស្រាអែលបានត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តការអនុវត្តនៅក្នុង «តំបន់សាកល្បង» ទាំងពីរ ដោយសង្ឃឹមថា ការពិភាក្សានៅទីក្រុងរ៉ូម នឹងជំរុញដំណើរការនេះ។ ទោះជាយ៉ាងណា របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបង្ហាញថា ទោះបីជាបានព្រមព្រៀងចំពោះផែនការដកកងទ័ពនៅក្នុងកិច្ចព្រមព្រៀងកាលពីខែមុនក៏ដោយ អ៊ីស្រាអែល នៅតែបន្តពន្យារពេលការអនុវត្តជាក់ស្តែងនៅលើដីគោក។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        101
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        91
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        86

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm