សហភាពអឺរ៉ុប ចុះកិច្ចព្រមព្រៀងផលិត​យាន​ដ្រូន ជាមួយអ៊ុយក្រែន

2026/07/16 01:32:49 am        60

គណៈកម្មការអឺរ៉ុប លោក​ស្រី Ursula von der Leyen នៅថ្ងៃពុធ (ទី​១៥ ខែកក្កដា ឆ្នាំ២០២៦) នេះ បាន​ប្រាប់​ឱ្យដឹង​ថា ប្រទេស​អ៊ុយក្រែន និងសហភាពអឺរ៉ុប (EU) បានឈាន​ដល់ «កិច្ចព្រមព្រៀងយាន​ដ្រូន»​ ដើម្បីបញ្ចូលគ្នានូវជំនាញរបស់ទីក្រុងគីវ ជាមួយសមត្ថភាពឧស្សាហកម្មអឺរ៉ុប ដើម្បីបង្កើតគម្រោងរួមគ្នា និងពង្រីកផលិតកម្ម​។

ក្នុងសុន្ទរកថាមួយ នៅទីក្រុងគីវ នៅឯ​ពិធីប្រារព្ធទិវារដ្ឋរបស់ប្រទេសអ៊ុយក្រែន​​ លោកស្រី​ von der Leyen បានប្រាប់​ឱ្យដឹង​ថា៖ «យើងត្រូវបញ្ចូលគ្នានូវចំណុចខ្លាំងរបស់យើង។ កិច្ចព្រមព្រៀងនេះ នឹងនាំមករួម​គ្នា​នូវជំនាញ​របស់អ៊ុយក្រែន និងទំហំឧស្សាហកម្មរបស់អឺរ៉ុប»។

គួរ​បញ្ជាក់​ថា អ៊ុយក្រែនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបែបនេះជាបន្តបន្ទាប់ ជាមួយប្រទេសផ្សេង​ៗ​ដាច់​ដោយ​ឡែក​។ នៅឯ​កិច្ចប្រជុំកំពូលរបសើ​អង្គការណាតូ (NATO) កាលពីសប្តាហ៍មុន ក្នុង​ទីក្រុង​ Akara ប្រទេស​ទួរគី លោក​ប្រធានាធិបតី Volodymyr Zelenskyy បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ៣បន្ថែមទៀត ដោយនិយាយថា វាបានធ្វើឱ្យចំនួនសរុប កើនឡើងដល់ ៩ ហើយ​។

ប៉ុន្តែកិច្ចព្រមព្រៀងនៅ​ថ្ងៃពុធនេះ គឺជាកិច្ចព្រមព្រៀងដំបូងដែលមានបំណងគ្របដណ្តប់ប្រទេស និងក្រុមហ៊ុននានា នៅទូទាំង EU។

លោកស្រី Von der Leyen បានបញ្ជាក់​ថា EU អាចផ្តល់អត្ថប្រយោជន៍នានា​ដល់អ៊ុយក្រែន ដូចជា «សមត្ថភាពបច្ចេកវិទ្យា និងឧស្សាហកម្មដ៏ធំ» និង «ទីតាំងផលិតកម្មដែលមានសុវត្ថិភាព និងធានាសន្តិសុខ​»៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        98
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        88
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        83

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm