ចិនបញ្ជាក់​ថា ខ្លួន​ប្រឆាំងសេចក្តីព្រាងច្បាប់ទណ្ឌកម្មរបស់​អាមេរិក ដែលសំដៅ​លើ​អ្នកទិញថាមពលរុស្ស៊ី

2026/07/16 01:53:59 am        60

ប្រទេសចិន នៅ​ថ្ងៃពុធ (ទី១៥ ខែកក្កដា​ ឆ្នាំ២០២៦) នេះ បាន​បញ្ជាក់​ថា ខ្លួន «ប្រឆាំងយ៉ាងម៉ឺងម៉ាត់»ចំពោះ​សេចក្តីព្រាងច្បាប់ទណ្ឌកម្មដែលស្នើឡើងដោយសមាជិកព្រឹទ្ធសភាអាមេរិក និងគាំទ្រដោយប្រធានាធិបតី លោក​ Donald Trump ជា​ចំណាត់​ការ​ដែល​កំណត់គោលដៅលើ​ប្រទេសទិញថាមពលរបស់រុស្ស៊ី។

សេចក្តីព្រាងច្បាប់ដែលគាំទ្រដោយគណបក្សទាំង២ នេះ អាចនឹងបើកផ្លូវឱ្យសហរដ្ឋអាមេរិកបង្កើនសម្ពាធកាន់តែខ្លាំងឡើង​ថែមទៀត លើរុស្ស៊ី ជុំវិញបញ្ហាសង្គ្រាម នៅប្រទេសអ៊ុយក្រែន។ ក្រុមសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកដែលដឹកនាំជម្រុញសេចក្តីព្រាងច្បាប់នេះ បានលើក​ឡើង​នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីសប្តាហ៍មុនថា ពួកគេរំពឹងថា នឹងប្រកាសសេចក្តីព្រាងច្បាប់ដែលត្រូវ​បានធ្វើបច្ចុប្បន្នភាពនេះ «ក្នុងពេលឆាប់ៗនេះ»។

ចិន ដែលស្ថិត​ក្នុង​ចំណោម​ប្រទេសទិញប្រេងរុស្ស៊ីធំជាងគេ បានរិះគន់​ធ្ងន់​ៗ នៅថ្ងៃពុធ ដោយចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា បានប្រើប្រាស់ «ស្តង់ដារពីរ និងការសម្លុត​កំហែង​»។

អ្នកនាំពាក្យក្រសួងការបរទេស លោក Lin Jian បានប្រាប់សន្និសីទសារព័ត៌មានថា «ប្រទេសចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះការ​ដាក់​ទណ្ឌកម្មជា​ឯកតោភាគីដោយ​ខុសច្បាប់ ដែលគ្មានមូលដ្ឋាននៅក្នុងច្បាប់អន្តរជាតិ និងមិនត្រូវបានអនុញ្ញាតដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ»។

លោកបានបន្ថែម​ថា៖ «ប្រទេសចិននឹងចាត់វិធានការចាំបាច់ទាំងអស់យ៉ាងម៉ឺងម៉ាត់ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាស និងពលរដ្ឋរបស់ខ្លួន»។

ច្បាប់នេះនឹងផ្តល់សិទ្ធិ​អំណាចដល់ប្រធានាធិបតី ក្នុងការដំឡើង​ពន្ធ និងដាក់​ទណ្ឌកម្មលើប្រទេសដែលបន្តទិញថាមពលរបស់រុស្ស៊ី ដោយចាត់ទុក​ថា នេះ​ការ​ជាផ្ដល់​ប្រភពចំណូលដ៏សំខាន់ សម្រាប់កិច្ចប្រឹងប្រែង ក្នុងសង្គ្រាមរបស់ទីក្រុងមូស្គូ៕

អត្ថបទដែលទាក់ទង

ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        10
រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        28
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        30

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm