Leverkusen យកឈ្នះ Frankfurt ពង្រឹង​កៅអី Top4 តែ Leipzig បរាជ័យ​នៅ​ទឹកដី Monchengladbach

2022/05/03 10:28:08 pm        118

​​បាល់ទាត់៖ ​ក្រុមបាល់ទាត់ Bayer Leverkusen ជិត​ធានា​បាន​កៅអី UEFA Champions League រដូវ​កាល​ក្រោយ​ហើយ​ក្រោយ​ជ័យជំនះ ២-០ លើ​ក្រុម​ភ្ញៀវ Eintracht Frankfurt យប់មិញ​នេះ​។

​​Moussa Diaby បាន​ក្លាយជា​តួអង្គ​សំខាន់​ក្នុង​ជ័យជំនះ​របស់ Leverkusen នេះ​បើទោះបី​រក​មិនបាន​គ្រាប់​បាល់​ក៏​ដោយ​​ តែ​ជា​អ្នក​បញ្ជូន​ទាំងពីរ​គ្រាប់​ឱ្យ Paulinho រកបាន​គ្រាប់​ដំបូង​នៅ​នាទី​ទី១៨ និង​បញ្ជូន​មួយ​គ្រាប់​ទៀត​ឱ្យ Patrik Schick នៅ​នាទី​ទី៥១​។ ​​ជ័យជំនះ​នេះ​ធ្វើឱ្យ Leverkusen ឡើងមក​លេខ៣ ក្នុង​តារាង​មាន ៥៨ពិន្ទុ​ដាច់​ក្រុម​លេខ៤ Freiburg ៣ពិន្ទុ និង​ដាច់​ក្រុម​លេខ៥ Leipzig ៤ពិន្ទុ​។ ​​Leipzig ដែល​កំពុង​ប្រជែង​តំណែង Top4 ដែរនោះបាន​រង​បរាជ័យ​នៅ​ទឹកដី Borussia Moenchengladbach ៣-១ យប់មិញ​ផងដែរ​។

​​Breel Embolo បើក​ការ​នាំមុខ​ឱ្យ​ម្ចាស់ផ្ទះ​មុន​តែ Christophe Nkunku ក៏​តាម​ស្មើ​វិញ​ឱ្យ Leipzig ភ្លាមៗ​ដែរមុនពេល​ដែល Moncheng នាំមុខ​ម្តងទៀត​នៅ​នាទី​ទី៤៥+១ ដោយ Jonas Hoffmann​។ ​​ម្ចាស់ផ្ទះ​បាន​បាត់បង់​កីឡាករ​ម្នាក់​នៅ​នាទី​ទី៦៤ នៅពេល Nico Elvedi ទទួលបាន​កាត​ក្រហម តែ​គ្នា​តិចជាង​ក៏ដោយ​ក៏​អា​ចរក​គ្រាប់​បាល់​បាន​ដោយ Jonas Hoffmann ១​គ្រាប់​ទៀត​ឱ្យ Monchengladbach យកឈ្នះ ៣-១​។ ​លេង​បាន ៣២ប្រកួត​ដូចគ្នា​នៅពេលនេះ Leipzig នៅ​ឱកាស​ប្រជែង Top4 ជាមួយ​ក្រុម​លេខ៤ Freiburg ដែល​កំពុង​នាំមុខ ១ពិន្ទុ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        116
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        129
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm