ស្រ្តីអ៊ូហ្គង់ដា កែឆ្នៃកាកសំណល់ដើមម៉ូយ៉ាវអាហ្វ្រិកទៅជាថាមពលស្អាត

2026/07/16 04:07:21 am        47


ពេលដែលអ្នកស្រី Lucy Everlyn Atim វិលត្រឡប់មកកាន់ប្រទេសកំណើតវិញ ក្រោយបម្រើការអស់រយៈពេល ៦ឆ្នាំ ជាសកម្មនារីសិទ្ធិកុមារនៅជំរំជនភៀសខ្លួនស៊ូដង់ខាងត្បូង ដើមសៀ(Shea)ដែលផ្លែរបស់វាគាត់ចូលចិត្ត លែងសូវមានទៀតហើយ ។

ដើមសៀដែលអ្នកស្រុកតែងតែស្គាល់ថា ជាដើមម៉ូយ៉ាវ(Moyao) បានផ្លាស់ប្តូរជីវិតកុមារភាពរបស់គាត់ ។ រាល់ព្រឹក គាត់ និងមិត្តភ័ក្តិរបស់គាត់ បានជួបជុំគ្នា ឈរនៅក្រោមមែករបស់វា ដើម្បីបរិភោគផ្លែមានរសជាតិផ្អែមរបស់វា មុនពេលដើរទៅសាលារៀន ។

ការបាត់មុខរបស់ដើមសៀ មិនមែនបាត់បង់ដោយធម្មជាតិនោះទេ ។ នៅទូទាំងតំបន់ភាគខាងជើងអ៊ូហ្គង់ដា ដើមសៀជាច្រើន ត្រូវបានគេកាប់ ដើម្បីធ្វើជាអុសធ្យូង ។

អ្នកស្រី Atimដែលបច្ចុប្បន្នមានវ័យពាក់កណ្តាលសាមសិបទៅហើយនោះ និងជាសកម្មជនបរិស្ថានម្នាក់ និយាយប្រាប់កាសែត Al Jazeera ថា គាត់មានក្តីបារម្ភខ្លាំង ។ ការបំផ្លិចបំផ្លាញដើមសៀ គឺជារឿងគួរឲ្យព្រួយបារម្ភ ពីព្រោះថា ដើមឈើទាំងនេះ គួរតែត្រូវការការពារ ប៉ុន្តែមនុស្សត្រូវការផងដែរប្រភពឥន្ធនៈជម្រើសផ្សេង ។

ខណៈធ្វើការនៅស៊ូដង់ខាងត្បូង អ្នកស្រី Atim បានជួបស្រ្តីម្នាក់នៅទីក្រុង Yida ផលិតធ្យូងថ្មឥន្ធនៈពីសំបកដើមសៀដែលគេបោះចោល ។ គាត់ចាប់ផ្តើមចង់ដឹងចង់យល់ ហើយគាត់ដឹងច្បាស់ថា នេះគឺជាអ្វីមួយដែលអាចចម្លងរូបមន្តយកទៅធ្វើនៅផ្ទះ ។

នៅឆ្នាំ ២០២៣ គាត់បានបង្កើត “គំនិតផ្តួចផ្តើមដើមម៉ូយ៉ាវអាហ្វ្រិក” គឺជាសហគ្រាសសង្គមដែលកែឆ្នៃដើមសៀទៅជាធ្យូងឥន្ធនៈ ខណៈជួយស្រ្តីរកប្រាក់ចំណូលពីកែឆ្នៃដើមសៀ ។

សហគ្រាសមួយនេះ បានជួលបុគ្គលិក ៦នាក់ និងធ្វើការជាមួយស្រ្តីក្នុងក្រុម ១.២០០នាក់ ដែលត្រូវបានរៀបចំឡើង ឲ្យដើរប្រមូលកាកសំណល់ដើមសៀ ផលិតវាទៅជាធ្យូងឥន្ធនៈ និងកែឆ្នៃប៊ររបស់វា ។

ប្រទេសអ៊ូហ្គង់ដា ត្រូវបានគេប៉ាន់ប្រមាណថា បាត់បង់ព្រៃឈើប្រហែល ១២២.០០០ហិចតាជារៀងរាល់ថ្ងៃ ដែលការបាត់បង់ព្រៃឈើនេះ ភាគច្រើនដោយសារការកាប់មកធ្វើជាអុសធ្យូង ។

ដោយសារប្រហែល ៩០ភាគរយនៃគ្រួសារអ៊ូហ្គង់ដា ពឹងផ្អែកលើអុសធ្យូង សម្រាប់ការចម្អិនអាហាររបស់ពួកគេនោះ រុក្ខជាតិដូចជាដើមសៀ លែងឃើញសូវមានទៀតហើយ ៕

អត្ថបទដែលទាក់ទង

អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព
2026/07/24 07:58:27 pm        2
ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm        19
ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព

2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm
​លោកកអធិការបតីFriedrich Merzនឹងតែងតាំងអគ្គសេនាធិការស្រីលើកដំបូងរបស់អាល្លឺម៉ង់
2026/07/24 07:55:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm