ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស និងជើងហោះរបស់កម្ពុជា កើនឡើងគួរឱ្យគត់សម្គាល់ក្នុងឆមាសទី១ឆ្នាំនេះ

2026/07/16 06:01:23 pm        104

ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសរបស់កម្ពុជា ចាប់ពីខែមករា ដល់ ខែមិថុនា ឆ្នាំ២០២៦​ បានបង្ហាញពីកំណើជាវិជ្ជមានរហូតដល់​ ២៩% ហើយចំនួនជើងហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិទាំងបីគឺ អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI), អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI), និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ (KOS) បានកើនឡើង ៤% ខណៈដែល ចំនួនអ្នកដំណើរតាមផ្លូវអាកាសធ្លាក់ចុះ ៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ តាមរយៈទិន្នន័យនេះគឺទាមទាឱ្យមានគ្រប់ភាគីទាំងអស់​គោលនយោបាយទាក់ទាញអ្នកដំណើរតាមផ្លូវអាកាសពីប្រភពទីផ្សារថ្មីៗបន្ថែមទៀត។​

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា​ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (SSCA) បានបញ្ជាក់ថា ក្នុងឆមាសទី១ ឆ្នាំនេះ​ បរិមាណទំនិញតាមផ្លូវអាកាសកម្ពុជា​ មានសរុបចំនួន​ ៤៧​ ៦២៧ តោន កើនឡើង ២៩% ​ខណៈជើងហោះហើរមានចំនួន ៤៤ ៩៩១ជើង កើនឡើង ៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ ទោះបីយ៉ាងណា ចំនួន​អ្នកដំណើរធ្វើដំណើរតាមផ្លូវអាកាសទ្វេទិសបានថយចុះ ៧ % ដែល​មានចំនួនជាង ៣លាន ២សែនាក់ (៣ ២៦៩ ២៩៦នាក់)​។

ឯកឧត្តម បញ្ជាក់ទៀតថា ៖ «និន្នាការនេះទាមទារឱ្យមានការកែលម្អការរៀបចំកម្មវិធីលើកទឹកចិត្តរួមគ្នារវាងតួរអង្គពាក់ព័ន្ធ (អាកាសចរណ៍ស៊ីវិល ទេសចរណ៍ និងប្រតិបត្តិករអាកាសយានដ្ឋាន) ជាក់លាក់ឡើងវិញ ដើម្បីទាក់ទាញប្រភពទីផ្សារអ្នកដំណើរថ្មីៗត្រឡប់មកវិញ»។

បើតាម អ្នកនាំពាក្យរូបនេះ អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) បានក្លាយជាមជ្ឈមណ្ឌលស្នូលដ៏សំខាន់ ដោយគ្រប់គ្រងចំណែកទីផ្សារ ៧០,៣% នៃជើងហោះហើរសរុបក្នុងបណ្តាញអាកាសចរណ៍ជាតិ។ ចំណែក តំបន់ទេសចរណ៍វប្បធម៌សៀមរាបអង្គរ ទទួលបានចំណែកទីផ្សារ​ ២៤% និងតំបន់ឆ្នេរព្រះសីហនុ ទទួលបានត្រឹមតែ ៥,៣% ប៉ុណ្ណោះ។ ការណ៍នេះបង្ហាញថា យុទ្ធសាស្ត្រជំរុញការតភ្ជាប់ផ្លូវអាកាសខ្នាតអន្តរជាតិដោយផ្ទាល់ ទៅកាន់ទីក្រុងរណបនានា នៅតែជាកិច្ចការអាទិភាព ដើម្បីកាត់បន្ថយហានិភ័យ នៃការធ្លាក់ចុះភ្ញៀវទេសចរ នារដូវប្រាំង ខាងមុខនេះ​។

សូមបញ្ជាក់ បច្ចុប្បន្ន មានក្រុមហ៊ុនអាកាសចរណ៍ចំនួន ៣៣ ក្រុមហ៊ុនកំពុងប្រតិបត្តិការ​នៅកម្ពុជា​ ក្នុងនោះ ក្រុមហ៊ុនជាតិចំនួន ០៤ និងក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិចំនួន ២៩​៕អត្ថបទ៖ ធូ វិរៈ



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        239
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm