ក្រសួងព័ត៌មានណែនាំមន្ទីរទាំង ២៥ រាជធានី-ខេត្ត ឱ្យបង្កើនសកម្មភាពផ្សព្វផ្សាយឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់

2026/07/16 01:07:51 pm        132

កំពង់ស្ពឺ៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានជំរុញឱ្យមន្ទីរព័ត៌មានរាជធានី-ខេត្តទាំង ២៥ ត្រូវបង្កើនសកម្មភាព និងលើកកម្ពស់ប្រសិទ្ធភាពគេហទំព័រព័ត៌មានរបស់ខ្លួនឱ្យកាន់តែសកម្ម ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលាទៅនឹងតម្រូវការព័ត៌មាន និងសាធារណមតិនៅតាមមូលដ្ឋាន។

ការជំរុញនេះបានធ្វើឡើងក្នុងកិច្ចប្រជុំតម្រង់ទិសស្តីពី «ការងារព័ត៌មានសាធារណមតិ ដល់មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ ឯកឧត្តម ទេព អស្នារិទ្ធ ប្រធានក្រុមការងារគ្រប់គ្រងគេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត បានគូសបញ្ជាក់ថា ការផ្សព្វផ្សាយព័ត៌មានតាមរយៈគេហទំព័រមានសុវត្ថិភាពខ្ពស់ និងអាចរក្សាទុកទិន្នន័យបានយូរអង្វែង។ ខុសប្លែកពីបណ្តាញសង្គមដែលពឹងផ្អែកទាំងស្រុងលើក្រុមហ៊ុនឯកជនក្នុងការគ្រប់គ្រង ដែលបង្កហានិភ័យខ្ពស់ដល់ការបាត់បង់ទិន្នន័យ ហើយម្យ៉ាងវិញទៀត បណ្តាញសង្គមមានដូចជាFacebok និងTiktok គឺមិនមែនជាប្រព័ន្ធផ្សព្វផ្សាយផ្លូវការឡើយ។

ឯកឧត្តម ទេព អស្នារិទ្ធ ក៏បានជំរុញឱ្យមន្ត្រីព័ត៌មានគ្រប់រាជធានី-ខេត្ត ជាពិសេសមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ ត្រូវយកចិត្តទុកដាក់ធ្វើបច្ចុប្បន្នភាពព័ត៌មាននៅលើគេហទំព័រឱ្យបានជាប្រចាំ។ ខ្លឹមសារផ្សព្វផ្សាយគួរផ្តោតលើរូបភាពសមិទ្ធផលអភិវឌ្ឍន៍ សកម្មភាពថ្នាក់ដឹកនាំ និងសេចក្តីជូនដំណឹងសំខាន់ៗរបស់ក្រសួង-ស្ថាប័ន និងសេវាសាធារណៈ ដើម្បីបង្កលក្ខណៈងាយស្រួលជូនអ្នកអានឱ្យទទួលបានព័ត៌មានទាន់ហេតុការណ៍។

ឯកឧត្តមបានបង្ហាញថា គេហទំព័រនេះត្រូវបានរចនាឡើងយ៉ាងពិសេស ដើម្បីសម្រួលដល់ការផ្សព្វផ្សាយមាតិកាចម្រុះ រួមមានអត្ថបទ រូបភាព វីដេអូ និងសំឡេង ជាមួយនឹងចំណុចប្រទាក់ក្រឡាគ្នា ដែលងាយស្រួលប្រើប្រាស់ ជាពិសេសងាយស្រួលរកឯកសារចាស់ៗដែលបានផ្សព្វផ្សាយរួចហើយថែមទៀត។ ទន្ទឹមនឹងនេះ ដើម្បីឱ្យមហាជនស្គាល់គេហទំព័ររបស់យើងកាន់តែទូលំទូលាយ យើងអាចប្រើប្រាស់បណ្តាញសង្គមដូចជា Facebook, TikTok និង Telegram ដោយគ្រាន់តែភ្ជាប់ដំណភ្ជាប់ (Link) នៅខាងក្រោម ដើម្បីឱ្យអ្នកអានចុចចូលទៅកាន់គេហទំព័រដោយផ្ទាល់។

មុនពេលដាក់ឱ្យប្រើប្រាស់គេហទំព័ររាជធានី-ខេត្តនាពេលថ្មីៗនេះ ក្រសួងព័ត៌មានបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសគ្រប់គ្រង និងការពារចំនួន ២ លើករួចមកហើយ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្រេចបង្កើត «ក្រុមការងារគ្រប់គ្រងគេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត» ដែលឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានជាប្រធាន។ ការបង្កើតក្រុមការងារនេះ មានគោលបំណងលើកកម្ពស់គុណភាព និងស្តង់ដានៃការផ្សព្វផ្សាយព័ត៌មានតាមប្រព័ន្ធឌីជីថល ឱ្យក្លាយជាច្រកព័ត៌មានផ្លូវការក្នុងការឆ្លុះបញ្ចាំងពីសមិទ្ធផលនិងសកម្មភាពអភិវឌ្ឍន៍នានានៅតាមមូលដ្ឋាន ក៏ដូចជារួមចំណែកផ្សព្វផ្សាយព័ត៌មានថ្នាក់ជាតិផងដែរ។

ក្រុមការងារនេះមានភារកិច្ចរៀបចំផែនការ និងទិសដៅអភិវឌ្ឍគេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ទាំងអស់ឱ្យមានសណ្តាប់ធ្នាប់ សង្គតិភាព ស្របតាមនិយាម និងបទដ្ឋានដាក់ចុះសម្រាប់ការគ្រប់គ្រងព័ត៌មាន៕


អត្ថបទដែលទាក់ទង

សម្ដេចធិបតី អញ្ជើញជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ប្រធានាធិបតី ស៊ី ជីនពីង
2026/07/17 04:27:38 pm        1
ជនជាតិថៃ១៧នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
2026/07/17 03:38:39 pm        1
សម្តេចធិបតីអនុញ្ញាតឱ្យលោកបណ្ឌិត Jason Jie Zheng ប្រធាននិងជាសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Shanghai Spacesail Technologies Co., Ltd. ចូលជួបពិភាក្សាការងារ
2026/07/17 02:30:01 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហរដ្ឋអាមេរិកបន្តវាយប្រហារអ៊ីរ៉ង់ ៦ជាប់គ្នា ខណៈទីក្រុងតេអេរ៉ង់វាយបកលើសម្ព័ន្ធមិត្តរបស់អាមេរិក

2026/07/17 04:59:02 pm
​ទឹកជំនន់នៅរដ្ឋ Texas បណ្ដាល​ឱ្យ​មនុស្ស ២នាក់ស្លាប់ ខណៈរដ្ឋត្រៀមសម្រាប់ភ្លៀងធ្លាក់ខ្លាំងលើក​ទី១
2026/07/17 04:56:22 pm
​កូរ៉េខាងជើងហៅទីក្រុងសេអ៊ូលថា ជាអាយ៉ង​ សម្រាប់ការ​ចូល​រួម​ក្នុងសមយុទ្ធដែនសមុទ្រជាមួយ​អាមេរិក
2026/07/17 04:47:02 pm
​នគរបាលអង់គ្លេសចោទប្រកាន់បុរសម្នាក់ពីបទចារកម្មដែលជាប់ពាក់ព័ន្ធនឹងអ៊ីរ៉ង់
2026/07/17 04:44:36 pm
​លោក Xi បង្ហាញចិនជាអ្នកដឹកនាំសណ្តាប់ធ្នាប់ AI សកលថ្មី ដោយ​ប្រជែងការក្ដោបក្ដាប់របស់អាមេរិក
2026/07/17 04:42:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/16 06:40:39 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/16 11:29:46 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/17 03:19:46 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/16 07:04:28 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am