ព្រះនាង នរោត្ដម ជេនណា នឹងយាងបង្ហើរព្រះសំនៀង អបអរពិធីបើពានបាល់ទាត់អាស៊ាន នៅកម្ពុជា នាសប្ដាហ៍ក្រោយ

2026/07/16 08:52:19 pm        131

សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍(AFF) បានសម្រេចជ្រើសរើសប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំពិធីបើកការប្រកួតពានរង្វាន់បាល់ទាត់អាស៊ីអាគ្នេយ៍ ASEAN Hyundai Cup ឆ្នាំ២០២៦ ដើម្បីអបអរសាទរខួប ៣០ឆ្នាំ នៃការបង្កើតព្រឹត្តិការណ៍បាល់ទាត់ប្រចាំតំបន់នេះ ស្របពេលក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមជម្រើសជាតិសិង្ហបុរីមុនគេ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ដើម្បីអបអរសាទរពិធីបើកព្រឹត្តិការណ៍បាល់ទាត់កម្រិតទី១ នៅអាស៊ាននេះ សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ សហការជាមួយម្ចាស់ផ្ទះកម្ពុជា នឹងមានរៀបចំនូវកម្មវិធីអមជាច្រើន ពិសេសគឺនឹងមានការយាងចូលរួមសម្ដែង និងបង្ហើរព្រះសំនៀងផ្ទាល់ព្រះហត្ថពីព្រះនាង នរោត្ដម ជេនណា ព្រមទាំងលោក សុខ សម្បត្តិ និងសិល្បៈករ-សិល្បៈការិនីផ្សេងៗទៀត ក្នុងការចូលរួមសម្ដែងនូវទស្សនីយភាពសិល្បៈ ទាំងការសម្ដែងបែបវប្បធម៌ និងសម័យទំនើបផងដែរ។

ឯកឧត្តម ខៀវ សាម៉េត ប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ មានថ្លែងយ៉ាងដូច្នេះថា ពានរង្វាន់បាល់ទាត់អាស៊ីអាគ្នេយ៍នេះ បានរួមចំណែកភ្ជាប់ប្រជាជនអាស៊ាន តាមរយៈកីឡាបាល់ទាត់អស់រយៈពេល ៣០ឆ្នាំមកហើយ ហើយការប្រារព្ធខួបលើកនេះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏អស្ចារ្យ ដែលបង្ហាញពីវប្បធម៌ និងអនាគតដ៏ភ្លឺស្វាងរបស់បាល់ទាត់អាស៊ាន ។ ការណ៍នេះ ទើបជំរុញឲ្យស្ថាប័នកីឡាប្រចាំតំបន់នេះ ផ្ដោតការយកចិត្តទុកដាក់ពិសេស តាមរយៈការរៀបចំពិធីបើកការប្រកួតឆ្នាំ២០២៦ នៅកម្ពុជា ដើម្បីរំលឹកដំណើររយៈពេល ៣០ឆ្នាំកន្លងមក និងបង្ហាញពីក្តីសង្ឃឹមជំនាន់ថ្មីនៃបាល់ទាត់អាស៊ានផងដែរ។

គួរដឹងថា នៅក្នុងយុទ្ធនាការប្រកួតជើងឯក ASEAN Hyundai Cup ឆ្នាំ២០២៦ នេះ ក្រុមជម្រើសជាតិកម្ពុជា ស្ថិតក្នុងពូលA ជាមួយវៀតណាម ឥណ្ឌូនេស៊ី សិង្ហបុរី និងទីម័រខាងកើត ខណៈពូលB មានម៉ាឡេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា ឡាវ និងថៃ។ ក្នុងចំណោម ៤ប្រកួត នៃពូលA កម្ពុជា ទទួលបានសិទ្ធធ្វើម្ចាស់ផ្ទះ ២ប្រកួត ក្នុងនោះរួមមានជួបក្រុមជម្រើសជាតិសិង្ហបុរី នាថ្ងៃទី២៤ ខែកក្កដា និងជួបទីម័រខាងកើត នាថ្ងៃទី៣ ខែសីហា គ្រាដែល ២ប្រកួតទៀត ត្រូវលេងក្រៅដី រួមមានជួបក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី នាថ្ងៃទី២៧ ខែកក្កដា  និងជួបក្រុមម្ចាស់ផ្ទះវៀតណាម នាថ្ងៃទី៧ ខែសីហាខាងមុខ៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        115
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        127
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm