អាមេរិកបើកការវាយប្រហារថ្មី លើអ៊ីរ៉ង់ ខណៈការចំណាយ​យោធា ឡើងដល់ជិត​ ១០០ពាន់លានដុល្លារ

2026/07/16 10:38:56 pm        66

សហរដ្ឋអាមេរិកបានចាប់ផ្តើមការវាយប្រហារបន្ត​បន្ទាប់​ផ្សេងទៀត លើ​ប្រទេស​អ៊ីរ៉ង់ កាល​ពី​ថ្ងៃពុធ (ទី១៥ ខែកក្កដា ឆ្នាំ២០២៦) ដោយបង្កើន​កាន់​តែ​ខ្លាំង​ឡើង​នូវ​យុទ្ធនាការយោធា ដែលបានទាក់ទាញ​ឱ្យមាន​ការចាប់អារម្មណ៍រួចទៅហើយ លើបន្ទុកហិរញ្ញវត្ថុដែលកំពុងកើនឡើង ដោយមានរបាយការណ៍មួយចំនួនប៉ាន់ប្រមាណថា ការចំណាយអាចឡើងដល់ចន្លោះ​ ៨០ពាន់លាន ទៅ ១០០ពាន់លានដុល្លារ។

បញ្ជាការដ្ឋានកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) បានឱ្យដឹង​ថា ការវាយប្រហារចុងក្រោយនេះ បានកំណត់គោលដៅលើសមត្ថភាពយោធារបស់អ៊ីរ៉ង់ ដែលពាក់ព័ន្ធនឹងការគំរាមកំហែងដល់នាវា​ពាណិជ្ជកម្មធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ខណៈដែល​ភាពតានតឹង រវាងទីក្រុងវ៉ាស៊ីនតោន និងតេអេរ៉ង់ បន្តកើនឡើងយ៉ាងខ្លាំង។

កាលពី​ព្រឹក​ថ្ងៃពុធ CENTCOM បានឱ្យដឹង​ថា ខ្លួនបានបើកការវាយប្រហារលើកដំបូង នៅវេលាម៉ោង ៦ព្រឹក ម៉ោងក្នុង​ស្រុក​ (ត្រូវ​នឹងម៉ោង ១០ម៉ោង​សកល) ហើយ​បាន​បញ្ជាក់ថា អំឡុងប្រតិបត្តិការរយៈពេល ៩០នាទីនេះ​ កងកម្លាំងអាមេរិកបានប្រើប្រាស់អាវុធ​ជាក់លាក់ ប្រឆាំងនឹងប្រព័ន្ធការពារឆ្នេរសមុទ្រ ក៏ដូចជាកន្លែងផ្ទុក និងបាញ់មីស៊ីលតម្រង់គោល​ដៅ​ នៅលើកោះ Greater Tunb។

ការវាយប្រហារចុងក្រោយនេះ បានធ្វើឡើងចំពេលដែលកងទ័ពសហរដ្ឋអាមេរិក បន្តអនុវត្តវិធានការបិទខ្ទប់ផ្លូវទឹក ដោយផ្តោតគោលដៅលើនាវាទាំងឡាយណាដែលធ្វើដំណើរទៅ និងមកពីកំពង់ផែ ក៏ដូចជាតំបន់ឆ្នេរនានារបស់ប្រទេសអ៊ីរ៉ង់។ កងទ័ពសហរដ្ឋអាមេរិកបានបញ្ជាក់ថា ខ្លួននឹងបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ និងបន្តអនុវត្តវិធានការបិទខ្ទប់នេះ។

ខណៈពេលដែលសហរដ្ឋអាមេរិកបានពង្រីកប្រតិបត្តិការយោធារបស់ខ្លួន ប្រឆាំង​នឹង​អ៊ីរ៉ង់ ការចំណាយហិរញ្ញវត្ថុនៃយុទ្ធនាការនេះ បានក្លាយជាប្រភពនៃក្តីបារម្ភកាន់តែខ្លាំងឡើង នៅទីក្រុងវ៉ាស៊ីនតោន។ របាយការណ៍អាមេរិកមួយចំនួន ដោយយោងតាមការវាយតម្លៃផ្ទៃក្នុង បានឱ្យដឹងថា ការចំណាយពិតប្រាកដ អាចមានចន្លោះចាប់ពី ៨០ពាន់លាន ដល់ ១០០ពាន់លានដុល្លារ ដែលចំនួននេះ គឺលើសឆ្ងាយពីតួលេខ ៣១ពាន់លានដុល្លារ ដែលរដ្ឋាភិបាលអាមេរិក បានប្រកាសជាសាធារណៈ នៅ​មុន​នេះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        107
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        145
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm