៦​ប្រទេស​ចូលរួម​ព្រឹត្តិការណ៍​កីឡា​អេឡិចត្រូនិក All Star 2022

2022/05/04 05:00:20 pm        124

​​អេឡិចត្រូនិក៖ ការប្រកួត​កីឡា​អេឡិចត្រូនិក​បែ​បក​ម្សា​ន្ដ All Star Showdown 2022 ត្រូវបាន​សម្រិតសម្រាំង​អ្នក​និយម​លេង​កីឡា​អេឡិចត្រូនិក រួមទាំង​អ្នកសិល្បៈ​ល្បីៗ​ជាច្រើនមកពី ៦​ប្រទេសដើម្បី​ចូលរួម​ការប្រកួត​លើ​វិញ្ញាសា Mobile Legends Bang Bang រួមមាន​កម្ពុជា ឥណ្ឌូនេស៊ី សិង្ហ​បុរី ហ្វីលីពីន ម៉ាឡេស៊ី និង​មី​យ៉ាន់​ម៉ា។​

​កម្មវិធី​នេះបែងចែក​ការប្រកួត​ជា ២​ដំណាក់កាល ទី​១-​អ្នកគាំទ្រ និង​អ្នក​ស្រលាញ់​ពេញចិត្ត​កីឡា​អេឡិចត្រូនិកនឹង​បានឃើញ All Star ប្រមាណ ២១០​នាក់មកពី​បណ្ដា​ប្រទេស​ខុសៗ​គ្នាដែល​ត្រូវ​បែង​ចែកជា​ក្រុម សម្រាប់​អ្នកគាំទ្រ​ត្រូវធ្វើ​ការបោះឆ្នោត​គាំទ្រ​ក្រុម​សំណព្វ​ចិ​ត្ដរបស់​ខ្លួន។ ការបោះឆ្នោត​នេះបានធ្វើ​ឡើង​ពី​ថ្ងៃទី​២៩ ខែមេសាដល់​ថ្ងៃទី​០៤ ខែឧសភា​ស្អែក​នេះ។​ ​ក្រុម​ទទួលបាន​សំឡេងគាំទ្រ​ច្រើនជាងគេ ៤​ក្រុមនឹង​ត្រូវមាន​ភារកិច្ច​ប្រកួត​ជាមួយគ្នាដើម្បី​ស្វែងរក​ក្រុម​ជ័យលាភី​លេខ​១ សម្រាប់​ចូលរួម​ព្រឹត្តិការណ៍ All Star អន្ដរជាតិ។

ចំពោះ​លទ្ធផល​នៃ​ការប្រកួត​ក្នុងស្រុក​ក្នុងចំណោម​ក្រុម​កំពូល​ទាំង ៤ នឹងត្រូវ​ប្រកាស​នា​ថ្ងៃទី​១០ ខែឧសភា​ខាងមុខ ហើយ​ក្រុម​ជ័យលាភី​នឹងត្រូវ​ចូលរួម​ប្រកួត​ក្រុម​ឈ្នះ​មកពី ៥​ប្រទេស​ផ្សេងព្រមជាមួយ​បុគ្គល​ល្បីៗ​ជាច្រើន​ផងដែរ។​ ​សម្រាប់​ការប្រកួត​ដំណាក់កាល​ទី​២ ឬ​ការប្រកួត All Star អន្ដរជាតិគ្រោង​នឹង​ចាប់ផ្ដើម​នា​ថ្ងៃទី​១៥ ខែឧសភា​ខាងមុខ។ ចំពោះ​ក្រុម All Stars នឹងត្រូវ​ដឹកនាំ និង​រៀបចំ​ក្រុម​ដោយ​តារា​ចម្រៀងលោក ថេ​ណា ខណៈ​អ្នកគាំទ្រ​ដែល​ចូលរួម​កម្មវិធី​នេះក៏​នឹង​មានឱកាស​ឈ្នះ​រង្វាន់​វត្ថុ​អនុស្សាវរីយ៍​ជាច្រើន​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា​

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        106
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        119
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm