រុស្ស៊ី៖ កងទ័ពបរទេសបញ្ជូនទៅអ៊ុយក្រែន ក្រោយមាន​​កិច្ចព្រមព្រៀង នឹងក្លាយជាគោលដៅស្របច្បាប់

2026/07/16 11:38:55 pm        68

រុស្ស៊ីបានឱ្យដឹង​កាលពីថ្ងៃពុធ (ទី​១៥ ខែកក្កដា ឆ្នាំ២០២៦) ថា កងកម្លាំងពហុជាតិសាសន៍ណាមួយដែលត្រូវបានបញ្ជូនដោយសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន ទៅ​ដាក់ពង្រាយនៅទីនោះ ក្នុងករណីមានកិច្ចព្រមព្រៀងសន្តិភាព នឹងមិនអាចទទួលយកបាន សម្រាប់​ទីក្រុងមូស្គូ ដែលនឹងត្រូវបាន​ចាត់ទុកថា ជាការគំរាមកំហែង និងក្លាយ​ជាគោលដៅយោធាស្របច្បាប់។

សម្ព័ន្ធមិត្តលោកខាងលិច នៅក្នុង «សម្ព័ន្ធឆន្ទៈរួម​» ដែលគាំទ្រអ៊ុយក្រែន បានជួបប្រជុំគ្នា នៅទីក្រុងប៉ារីស ប្រទេស​បារាំង ក្នុងសប្តាហ៍នេះ ហើយបានបញ្ជាក់ជាថ្មីនូវចេតនារបស់ពួកគេ ក្នុងការដាក់ពង្រាយកងកម្លាំងបែបនេះ បន្ទាប់ពីមាន​ការបញ្ឈប់អរិភាព ដើម្បីផ្តល់ទំនុកចិត្តឡើងវិញដល់អ៊ុយក្រែន និងជួយប្រទេសនេះស្តារកងកម្លាំងរបស់ខ្លួនឡើងវិញ។

ជាមួយ​គ្នានេះ សម្ព័ន្ធ​នេះ​ក៏បានបញ្ជាក់​ផងដែរថា សមយុទ្ធនឹងធ្វើឡើងនៅក្នុងខែខាងមុខ ដើម្បីបង្ហាញពីសមត្ថភាពរបស់កងកម្លាំងដែលបានគ្រោងទុក ដែលត្រូវបានគេស្គាល់ថា ជាកងកម្លាំងពហុជាតិ សម្រាប់អ៊ុយក្រែន (MNF-U) ក្នុង​ការ​ធ្វើសកម្មភាពនានា​។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានប្រាប់អ្នកសារព័ត៌មានថា៖ «នៅក្នុងបរិបទនេះ យើងចង់បញ្ជាក់ជាថ្មីថា ការដាក់ពង្រាយកងកម្លាំងយោធាណាមួយពីប្រទេសនៃអ្វីដែលហៅថា សម្ព័ន្ធឆន្ទៈរួម​ ទៅកាន់អ៊ុយក្រែន គឺមិនអាចទទួលយកបានឡើយ​ សម្រាប់​ប្រទេសរបស់យើង»។

លោកស្រីបាន​បញ្ជាក់បន្ថែម​ថា៖ «ខ្ញុំសូមនិយាយឡើងវិញម្ដងទៀតថា ដោយសជាក់ស្ដែង​ ការណ៍នេះ នឹងស្មើនឹងការជ្រៀតជ្រែកពីបរទេស និងការបង្កើន​ការគំរាមកំហែងដល់សន្តិសុខរបស់រុស្ស៊ី។ យើងនឹងចាត់ទុកអង្គភាពបែបនេះជាគោលដៅយោធាស្របច្បាប់»៕

អត្ថបទដែលទាក់ទង

ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        10
រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        28
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        30

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm