ចំនួន​អ្នកស្លាប់ ក្នុង​រញ្ជួយដីនៅវ៉េណេស៊ុយអេឡា លើស ៤.៨០០នាក់​ ខណៈជាង ២០.០០០នាក់គ្មាន​ផ្ទះសម្បែង​

2026/07/17 12:24:03 am        51

រដ្ឋាភិបាលបានរាយការណ៍ កាល​ពី​ថ្ងៃពុធ (ទី១៥ ខែកក្កដា ឆ្នាំ​២០២៦) ថា អ្នកស្លាប់ដោយសាររញ្ជួយដីដ៏អាក្រក់​បំផុតចំនួន​ ២លើកបន្ត​គ្នា កាលពីខែមុន នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានមាន​ចំនួន​លើសពី ៤.៨០០នាក់ហើយ​ ខណៈ​រាប់ម៉ឺន​នាក់​ គ្មាន​ផ្ទះសម្បែង​ជ្រក​កោន​។

រញ្ជួយដីកម្រិត ៧,២ និង ៧,៥រ៉ិចទ័រ បានវាយប្រហារក្នុងរយៈពេលឃ្លាត​ពីគ្នា​​ ១នាទី កាលពី​ថ្ងៃទី២៤ ខែមិថុនា ដោយបានបំផ្លាញរដ្ឋឆ្នេរសមុទ្រ La Guaira ដែលស្ថិតនៅភាគខាងជើងនៃទី​ក្រុង​ការ៉ាកាស។

យោងតាមតួលេខថ្មីដែលបានចែករំលែកដោយប្រធានរដ្ឋសភា លោក​ Jorge Rodriguez នៅលើកម្ម​វិធី​ផ្ញើសារ​ Telegram បាន​បង្ហាញ​ថា គ្រោះមហន្តរាយនេះបានឆក់​យក​ជីវិត​មនុស្សចំនួន ៤.៨២៩នាក់ហើយ គិត​ត្រឹម​ថ្ងៃ​ពុធ​​។

ក្រុមអ្នកជួយសង្គ្រោះ និងសមាជិកគ្រួសារ នៅក្នុងរដ្ឋ La Guaira កំពុងបន្តប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការស្វែងរកជនរងគ្រោះដែលកប់នៅក្រោមគំនរអគារបាក់បែក បើទោះបីជាវាបានកន្លងផុតទៅរយៈពេល ៣ សប្តាហ៍ហើយក្តី បន្ទាប់ពីគ្រោះរញ្ជួយដីនោះបានកើត​ឡើង​។

ជាមួយ​គ្នានេះដែរ យ៉ាងហោចណាស់មនុស្ស ២០.៨៥៧នាក់ដែលគ្មានផ្ទះសម្បែង ដោយសាររញ្ជួយដីនេះ កំពុងរស់នៅក្នុងជំរំដែលមានមនុស្សច្រើនណែនណាន់តាន់តាប់​ ដែលភាគច្រើនខ្វះការផ្គត់ផ្គង់ទឹកស្អាត និងប្រព័ន្ធអនាម័យត្រឹមត្រូវ។

លើសពីនេះ​ទៀត គ្រោះ​រញ្ជួយដី បានបណ្ដាល​ឱ្យមនុស្ស ១៦.៧៤០នាក់រងរបួស ដោយលោក Rodriguez បានប្រាប់​នៅ​មុននេះ​ថា ភាគច្រើនត្រូវបានអនុញ្ញាតឱ្យចាក​ចេញពី​មន្ទីរពេទ្យ​រួច​​ហើយ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        91
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        80
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        76

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm