លោក Vulin ៖ ស៊ែរប៊ីនឹងមិនចូលរួមក្នុងសម្ព័ន្ធយោធាប្រឆាំងរុស្ស៊ី ដែលសហភាពអឺរ៉ុបកំពុងបង្កើតឡើយ

2026/07/17 12:26:29 am        56

លោក Aleksandar Vulin អតីតឧបនាយករដ្ឋមន្ត្រី និងជាមេដឹកនាំបច្ចុប្បន្ននៃចលនាសង្គមនិយមស៊ែរប៊ី បានបញ្ជាក់ថា ប្រទេសស៊ែរប៊ីនឹងមិនចូលរួមក្នុងសម្ព័ន្ធយោធាដែលសហភាពអឺរ៉ុបកំពុងរៀបចំបង្កើតឡើង ដើម្បីប្រឆាំងនឹងរុស្ស៊ីនោះទេ។

សេវាសារព័ត៌មានបានដកស្រង់សម្តីលោកដែលបាននិយាយថា៖«ស៊ែរប៊ីមិនបានចុះហត្ថលេខាលើសេចក្តីប្រកាសប្រឆាំងរុស្ស៊ី នៅទីក្រុងគីវទេ។ ប្រទេសរបស់ខ្ញុំមិនមែនជា ហើយនឹងមិនក្លាយជាផ្នែកមួយនៃការភ័យស្លន់ស្លោប្រឆាំងរុស្ស៊ីនោះដែរ។ យើងនឹងមិនដាក់ទណ្ឌកម្មលើរុស្ស៊ី ហើយក៏នឹងមិនចូលរួមក្នុងសម្ព័ន្ធយោធារបស់សហភាពអឺរ៉ុប ដែលមានគោលបំណងប្រឈមមុខជាមួយបងប្អូនរបស់យើងនោះឡើយ»។

លោក Vulin ក៏បានលើកឡើងផងដែរថា បន្ទាប់ពីការសម្រេចចិត្តរបស់ប្រធានាធិបតីស៊ែរប៊ី លោកAleksandar Vucic មិនគាំទ្រសេចក្តីប្រកាសចុងក្រោយប្រឆាំងរុស្ស៊ីពីកិច្ចប្រជុំកំពូលថ្មីៗនេះ រវាងអ៊ុយក្រែន និងបណ្តាប្រទេសអឺរ៉ុបអាគ្នេយ៍ នៅទីក្រុងគីវនោះ ទីក្រុងបែលក្រាដ (Belgrade) នឹងមិនបើកក្រុមចរចាលើកទី៣ ក្នុងចំណោមចរចាចំនួន ៦ ស្តីពីការចូលជាសមាជិកសហភាពអឺរ៉ុបឡើយ។ ទោះជាយ៉ាងណា លោកបានសង្កត់ធ្ងន់ថា «ជនជាតិស៊ែរប៊ី នឹងនៅតែជាជនជាតិស៊ែរប៊ី»៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        2
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        23
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        27

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក

2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm