លោក Vance៖ បុគ្គល​ខ្លះក្នុងរដ្ឋាភិបាលអ៊ីស្រាអែល ព្យាយាម​ជះ​ឥទ្ធិពល​លើ​អាមេរិក ជុំវិញ​កិច្ចព្រមព្រៀងអ៊ីរ៉ង់

2026/07/17 12:46:43 am        80

អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance បាននិយាយថា សមាជិកមួយចំនួននៃរដ្ឋាភិបាលអ៊ីស្រាអែល បានព្យាយាមជះឥទ្ធិពលដល់មតិសាធារណៈអាមេរិក ដោយមាន​បំណង​ប្រឆាំងនឹងកិច្ចព្រមព្រៀងរបស់សហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ ដោយ​ការ​លើក​ឡើង​នេះ​មាន​នៅក្នុងកម្ម​វិធី​សម្ភាសន៍​ជា​ផតខាសជាមួយពិធីករ លោក​ Joe Rogan ដែលត្រូវ​បានបង្ហោះកាល​ពី​ថ្ងៃពុធ (ទី១៥ ខែកក្កដា ឆ្នាំ២០២៦)។

មតិយោបល់ទាំងនេះ បាននិយាយ​ឡើងវិញ​នូវការរិះគន់ពីមុន ចំពោះគោលនយោបាយរបស់​រដ្ឋាភិបាលអ៊ីស្រាអែលដោយលោក Vance ដែលមនុស្សជាច្រើនមើលឃើញថា អាច​ជាបេក្ខជនប្រធានាធិបតីនាពេលអនាគត ដែល​ជា​ការបង្ហាញពី​ភាព​រកាំ​រកូសជា​សាធារណៈកាន់តែធំឡើង រវាងប្រទេសទាំង២។

លោក Vance បានការពារកិច្ចព្រមព្រៀងដែលសម្រេចបានកាល​ពី​ខែមិថុនា ដើម្បីបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ ដែលអ្នករិះគន់នៅសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានរិះគន់យ៉ាង​ចាស់ដៃ​ថា បាន​បរាជ័យ ក្នុងការទប់ស្កាត់កម្មវិធីមីស៊ីលរបស់អ៊ីរ៉ង់ និងមិនបាន​ផ្តល់ផ្លូវច្បាស់លាស់ ក្នុងការរុះរើរោងចក្រនុយក្លេអ៊ែររបស់ប្រទេសនេះ​ ខណៈពេលដែលកំពុងរឹតបន្តឹងអ៊ីស្រាអែល ក្នុងការ​ធ្វើ​សង្គ្រាម ជាមួយពួកសកម្មប្រយុទ្ធហេសបូឡា នៅលីបង់។

លោក Vance បាននិយាយថា៖ «ខ្ញុំដឹងយ៉ាងច្បាស់ដោយគ្មានសង្ស័យ​ឡើយ​ថា មានមនុស្សនៅក្នុងជួររដ្ឋាភិបាលអ៊ីស្រាអែល ដែល​កំពុងព្យាយាមធ្វើការផ្លាស់ប្តូរយើងឱ្យចាកចេញពីគោលនយោបាយនោះ ពីព្រោះពួកគេចង់បន្តយុទ្ធនាការយោធា»។

អនុប្រធានាធិបតីរូបនេះបានបន្ថែម​ថា បើទោះ​បី​ជា​លោកមាន «ទំនាក់ទំនងល្អ» ជាមួយសមាជិកមួយចំនួននៃរដ្ឋាភិបាលអ៊ីស្រាអែលក៏ដោយ ក៏​ «មានមនុស្សមួយចំនួននៅក្នុងប្រព័ន្ធគ្រប់គ្រងរបស់ពួកគេ ដែលត្រូវបាន​ដឹង​យ៉ាងច្បាស់ដោយគ្មានសង្ស័យ​ឡើយ​ថា កំពុងជះ​ឥទ្ធិពល​ និងព្យាយាមផ្លាស់ប្តូរមតិសាធារណៈរបស់អាមេរិក ដើម្បីបន្តធ្វើឱ្យសង្គ្រាមនេះអូសបន្លាយពេលដោយគ្មានទីបញ្ចប់»។

លោក Vance បានសង្កត់ធ្ងន់​ថា៖ «ប្រទេសជាច្រើន សម្ព័ន្ធមិត្ត និងសត្រូវ ព្យាយាមជះឥទ្ធិពលដល់គោលនយោបាយអាមេរិក។ វាមិន​រំខាន​រំខានខ្ញុំ​ឡើយ ដែលអ៊ីស្រាអែលព្យាយាមធ្វើរឿងនេះ ហើយនិយាយតាមត្រង់ទៅ សូម្បីតែរុស្ស៊ី ឬប្រទេសដទៃទៀតធ្វើវា ក៏វាមិនបានធ្វើឱ្យមាន​នូវ​ការ​ខ្ញុំរំខាននោះ​ដែរ​»៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        26
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        25
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        37

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm